វីដេអូនិរន្ដរភាព 2022
ចុចដើម្បីទស្សនាវីដេអូ
សសរស្តម្ភនិរន្តរភាព
ចុចដើម្បីមើលសសរស្ដម្ភនីមួយៗ
ចុចដើម្បីទស្សនាវីដេអូ
ឆ្នាំ ២០២២ បានកត់សម្គាល់នូវការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកភាពធម្មតាថ្មីមួយនៃសង្គម ខណៈដែលជំងឺរាតត្បាតកូវីត-១៩ បានថយចុះនៅជុំវិញពិភពលោក ដោយនាំមកនូវអារម្មណ៍ សុទិដ្ឋិនិយម ជាថ្មី។
នៅកម្ពុជា ការរឹតបន្តឹងដែលបណ្ដាលមកពីជំងឺរាតត្បាតត្រូវបានដកចេញ ដែលនាំឱ្យមានការកើនឡើងនូវសកម្មភាពអាជីវកម្ម សង្គម និងទេសចរណ៍។ នៅក្នុងនោះដែរ ក្រុមហ៊ុន Smart Axiata នៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងបេសកកម្មរបស់ខ្លួនក្នុងការភ្ជាប់ទំនាក់ទំនង និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឥតងាករេរបស់ព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
ដើម្បីសម្រេចបាននូវសមិទ្ធផលកាន់តែខ្ពស់សម្រាប់កម្ពុជា កិច្ចសហប្រតិបត្តិការរវាងដៃគូពាក់ព័ន្ធពិតជាមានសារៈសំខាន់ណាស់។
ក្នុងនាមជាក្រុមហ៊ុនដែលនាំមុខគេលើវិស័យឯកជន យើងពិតជាមានសេចក្ដីសោមនស្សចំពោះឱកាសដែលមិនត្រឹមតែផ្តល់សេវាកម្មទូរស័ព្ទដែលមានគុណភាពដល់អតិថិជនរបស់យើងប៉ុណ្ណោះទេ ហើយថែមទាំងធ្វើឱ្យមានផលប៉ះពាល់វិជ្ជមានដ៏មានអត្ថន័យតាមរយៈការសហការជាមួយភាគីពាក់ព័ន្ធក្នុងការគាំទ្រ និងជំរុញការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងសង្គម ទន្ទឹមនឹងនោះក៏ដើរតួជាចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សបរិស្ថានផងដែរ។
បន្ទាប់ពីធ្វើការស្ម័គ្រចិត្តក្នុងកម្មវិធី Mobile Library ជាមួយ Sipar ឧបត្ថម្ភដោយ Smart Axiata ខ្ញុំទទួលបានបទពិសោធន៍ និងឱកាសជាច្រើនក្នុងការចែករំលែកជាមួយសហគមន៍ និងកុមារ ក៏ដូចជាពង្រឹងសមត្ថភាព ចំណេះដឹង និងអាចធ្វើការជាមួយអ្នកដទៃបាន។ ខ្ញុំលើកទឹកចិត្តអ្នកឱ្យចូលរួមកាន់តែច្រើនក្នុងការស្ម័គ្រចិត្ត ព្រោះវាផ្តល់អត្ថប្រយោជន៍ដល់អ្នក និងមនុស្សជុំវិញអ្នកនៅក្នុងសហគមន៍។
ទោះបីខ្ញុំជាជនពិការក៏ដោយ ក៏ខ្ញុំនៅតែចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សា ព្រោះខ្ញុំគិតថាតម្លៃពិតរបស់យើងមិនមែនអាស្រ័យលើខ្លួនប្រាណយើងបណ្ណោះទេ ប៉ុន្តែអាស្រ័យនឹងចំណេះដឹងរបស់យើងផងដែរ ហើយមានតែតាមរយៈការតស៊ូ ទើបយើងអាចជោគជ័យបាន។
សូមអរគុណដល់កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអុីនធឺណិត (BEEP) ដែលបានផ្តល់ឱកាសឱ្យខ្ញុំបន្តការសិក្សាឡើងវិញ ទោះបីជាខ្ញុំបានផ្អាកជាច្រើនឆ្នាំក៏ដោយ។ ខ្ញុំសូមលើកទឹកចិត្តដល់អ្នកដែលបានបោះបង់ការសិក្សាឲ្យចាប់យកជំនាញតាមរយៈការសិក្សាបន្ថែមទៀតដើម្បីសម្រេចក្តីសុបិន។
ចុចដើម្បីមើលសសរស្ដម្ភនីមួយៗ
ឆ្នាំ ២០២២ បានកត់សម្គាល់នូវការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកភាពធម្មតាថ្មីមួយនៃសង្គម ខណៈដែលជំងឺរាតត្បាតកូវីត-១៩ បានថយចុះនៅជុំវិញពិភពលោក ដោយនាំមកនូវអារម្មណ៍ សុទិដ្ឋិនិយមជាថ្មី។ នៅកម្ពុជា ការរឹតបន្តឹងដែលបណ្ដាលមកពីជំងឺរាតត្បាតត្រូវបានដកចេញ ដែលនាំឱ្យមានការកើនឡើងនូវសកម្មភាពអាជីវកម្ម សង្គម និងទេសចរណ៍។ នៅក្នុងនោះដែរ ក្រុមហ៊ុន Smart Axiata នៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងបេសកកម្មរបស់ខ្លួនក្នុងការភ្ជាប់ទំនាក់ទំនង និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឥតងាករេរបស់ព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
នាយកប្រតិបត្តិ
ទាញយកផ្នែកនេះ
នៅក្នុងដំណើរការនិរន្តរភាពរបស់យើង យើងខិតខំបង្កើតតម្លៃវិជ្ជមានសម្រាប់អ្នកដែលភាគីពាក់ព័ន្ធទាំងអស់និងសហគមន៍របស់យើង។ តាមរយៈសកម្មភាពអាជីវកម្ម ផលិតផល និងសេវាកម្មរបស់យើង យើងរួមចំណែកយ៉ាងសកម្មដល់សុខុមាលភាពរបស់សហគមន៍ ហើយព្យាយាមបង្កើតផលប៉ះពាល់រយៈពេលវែងតាមរយៈការពង្រឹងសេដ្ឋកិច្ចក្នុងស្រុក ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការរួមចំណែកដល់ បរិយាបន្នផ្នែកឌីជីថល ដើម្បីធានាបានថាមិនមាននរណាម្នាក់ត្រូវបានទុកចោលឡើយ។
៣៦៧
លានដុល្លារអាមេរិក
(១.៣%
នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស)
ការចំណាយមូលធន និងចំណាយប្រតិបត្តិការ ចំនួន ២៥៥ លានដុល្លារអាមេរិក
ការវិនិយោគមូលធន ចំនួន ៧០ លានដុល្លារអាមេរិក
មូលនិធិនវានុវត្តន៍ឌីជីថលរបស់ក្រុមហ៊ុន Smart Axiata Digital Innovation (SADIF) បន្តជំរុញការរីកចម្រើននៃប្រព័ន្ធរព័ន្ធអេកូឡូស៊ីឌីជីថល។
ការរួមចំណែកដល់ហិរញ្ញវត្ថុសាធារណៈសរុបចំនួន ១២១ លានដុល្លារអាមេរិក
ចង្អុលដើម្បីមើលបន្ថែម
យើងសកម្មក្នុងការជម្រុញសេដ្ឋកិច្ចជាតិតាមរយៈការវិនិយោគ និងការចូលរួមវិភាគទានទៅលើហិរញ្ញវត្ថុសាធារណៈ។ ពួកយើងធ្វើការវិនិយោគលើការអាជីវកម្មឌីជីថលដែលទើបចាប់ផ្ដើម និងវិនិយោគិនលើវិស័យបច្ចេកវិទ្យាដើម្បីចូលរួមពង្រឹងទៅលើសេដ្ឋកិច្ចក្នុងស្រុកផងដែរ។
ការរួមចំណែកដល់ហិរញ្ញវត្ថុសាធារណៈសរុប ១២១ លានដុល្លារអាមេរិកដែលស្មើនឹង៣.៥% នៃចំណូលពន្ធសរុបរបស់ប្រទេសកម្ពុជា ដោយមិនរាប់បញ្ចូលលើថ្លៃបទប្បញ្ញត្តិ និងការទូរទាត់ផ្សេងៗទៀត ។
ការកែលម្អការតភ្ជាប់ ការពង្រីកការគ្របដណ្តប់ និងបន្តពង្រឹងគុណភាពលើប្រព័ន្ធបណ្តាញនៅក្នុងរបស់យើង ដើម្បីធានាឱ្យបាននូវបរិយាបន្ន និង ភាពងាយស្រួលនៃការប្រើប្រាស់សេវាកម្មរបស់យើងដល់អតិថិជនទាំងអស់ទូទាំងប្រទេសកម្ពុជា ។
ផ្តល់អាទិភាពដល់ការលើកស្ទួយអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយធានានូវតម្លៃសមរម្យសម្រាប់អតិថិជន ទន្ទឹមនឹងការជំរុញនវានុវត្តលើប្រព័ន្ធឌីជីថល ដើម្បីដោះស្រាយបញ្ហាអាជីវកម្មនានា។
ទាញយកផ្នែកនេះ
ការយកចិត្តទុក្ខដាក់ថែរក្សាលើសុខភាព និងសុខុមាលភាពនិយោជិតរបស់យើងពិតជាមានសារៈសំខាន់ណាស់ ដោយសារពួកគាត់គឺជាកម្លាំងចលករនៅពីក្រោយការរីកលូតលាស់ប្រកបដោយនិរន្តរភាពនៃក្រុមហ៊ុនរបស់យើង។ ពួកយើងប្តេជ្ញាចិត្តក្នុងការបំពេញតម្រូវការ និយោជិតរបស់យើងដោយផ្ដល់ជូននូវបរិយាកាសការងារល្អ និងមានសុវត្ថិភាព លើកកម្ពស់ភាពចម្រុះគ្នា និងការយកចិត្តទុកដាក់ ក្នុងការពង្រឹងសមត្ថភាពដឹកនាំ និងការរីកចម្រើនរបស់ពួកគាត់ ព្រមទាំងរក្សាការទំនាក់ទំនងល្អដើម្បីបំពេញតម្រូវការនិយោជិតរបស់យើង។ ដើម្បីចូលរួមថែរក្សានិយោជិតដែលពោរពេញដោយទេពកោសល្យ ពួកយើងបានព្យាយាមបង្កើនកំរិតនៃការពេញចិត្តទៅលើការងារ ដើម្បីធានាបានថានិយោជិតរបស់យើងបំពេញការងារដោយរីករាយ មានប្រសិទ្ធភាព និងមានការតាំងចិត្តខ្ពស់។
មានសមាសភាពស្ត្រី ៣៣% នៅក្នុងផ្នែកគ្រប់គ្រងជាន់ខ្ពស់
និយោជិតសរុប ១,០៧៧នាក់
ប្រុស៦៧៤នាក់
ស្ត្រី៤០៣នាក់
និយោជិត ១,០៥៥ នាក់ ជាជនជាតិខ្មែរ
ការងារសរុបចំនួន ៥៤,០៧៩ត្រូវបានផ្ដល់ជូន
ការងារចំនួន ១៩,០៤១ ត្រូវបានផ្ដល់ជូនតាមរយៈការវិនិយោគដើមទុន
ការងារប្រតិបត្តិការចំនួន ៣៤,១៩៦ ត្រូវបានផ្ដល់ជូនដោយប្រយោល
ការងារ ១,០៧៧ ត្រូវបានផ្ដល់ជូនដោយផ្ទាល់
ចង្អុលដើម្បីមើលបន្ថែម
ពួកយើងគោរព និងអោយតម្លៃចំពោះទស្សនៈ និងឱកាសពិសេសៗនានាដែលកើតចេញពីការមានកម្លាំងពលកម្មចម្រុះ។ ពួកយើងមានបំណងបង្កើតបរិយាកាសការងារដែលសាទរចំពោះចម្រុះភាព ដោយការជ្រើសរើសនិយោជិតរបស់យើងគឺពឹងផ្អែកទៅលើគុណភាពល្អដោយឡែកពីគ្នារបស់បុគ្គលម្នាក់ៗ លើសពីនេះទៀតគ្រប់និយោជិតទាំងអស់ទទួលបានការគោរព និងភាពថ្លៃថ្នូរដោយស្មើភាពគ្នា។ យើងមិនលើកលែងចំពោះការរើសអើង រឺការបៀតបៀនគ្រប់ទម្រង់ទាំងអស់។
ពួកយើងផ្ដល់កម្មវិធីអភិវឌ្ឍទេពកោសល្យដែលស្របនឹងតម្រូវការ តាមរយៈការកសាងនិយោជិតដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនក្នុងការទទួលយកការងារថ្មី និងតាមរយៈការបង្កើនសក្ដានុពល ការលើកទឹកចិត្ត និងការជម្រុញទឹកចិត្ត។
ចំនួននិយោជិតទទួលបានវគ្គបណ្តុះបណ្តាល
១.០៦០
នាក់ក្នុងចំណោមបុគ្គលិកសរុប ១.០៧៧ នាក់
(
៩៨%)
ចំនួនម៉ោងបណ្តុះបណ្តាលសរុប៖
៣៨.២២៨ ម៉ោង
ម៉ោងបណ្តុះបណ្តាលជាមធ្យម
សម្រាប់និយោជិតម្នាក់ៗក្នុងមួយឆ្នាំ៖
៣៥.៥
ពួកយើងធានានូវសុខមាលភាព និងសុវត្ថិភាពរបស់និយោជិត ព្រមទាំងគាំទ្រនូវគោលដៅរបស់ពួកគាត់ ពិតជាមានសារៈសំខាន់ណាស់ក្នុងការធានាបាននូវនិរន្តរភាពយូរអង្វែងសំរាប់អាជីវកម្មរបស់យើង។ ដើម្បីសម្រេចគោលដៅនេះ យើងបន្តបង្កើតទំនាក់ទំនងដោយយកចិត្តទុក្ខដាក់ស្តាប់ពីបញ្ហា និងតម្រូវការរបស់ពួកគាត់អភិវឌ្ឍន៍អាជីពរបស់ពួកគាត់ និងផ្ដល់អាទិភាពដល់សុខភាព និងសុវត្ថិភាពរបស់ពួកគាត់ជាចំបង
ពិន្ទុនៃការផ្សារភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិក ៧៩ %
ទាញយកផ្នែកនេះ
យើងខិតខំបង្កើតអត្តសញ្ញាណមួយដ៏រឹងមាំដែលពាក់ព័ន្ធទៅនឹងការកសាងទំនុកចិត្តក្នុងចំណោមភាគីពាក់ព័ន្ធ រួមទាំងអតិថិជន អ្នកចែកចាយ និងដៃគូអាជីវកម្ម និយតករ អ្នកផ្គត់ផ្គង់ និងវិនិយោគិនដ៏មានតម្លៃរបស់យើង។ នៅក្នុងការសម្រេចដំណើរការល្អឥតខ្ចោះរបស់យើងតាមរយៈបច្ចេកវិទ្យាឌីជីថល យើងប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់បំផុតនៃសុចរិតភាព ខណៈពេលដែលផ្តល់នូវបទពិសោធន៍ដ៏ល្អជូនអតិថិជន ព្រមទាំងផលិតផល និងសេវាកម្មដែលមានប្រសិទ្ធភាព និងតម្លៃសមរម្យ។ យើងក៏យកចិត្តទុកដាក់ទៅលើផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសង្គម (EES) នៅក្នុងការគ្រប់គ្រងចង្វាក់ផលិតកម្ម និងដំណើរការប្រតិបត្តិការរបស់យើងផងដែរ។
ឈានមុខគេក្នុងវិស័យការពារសុវត្ថិភាពតាមប្រព័ន្ធអ៊ិនធឺណិតដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពព័ត៍មាន ISO/IEC 27001:2013
ទទួលបានចំណាត់ថ្នាក់លេខ១ទៅលើការពេញចិត្តពីអតិថិជន Net Promoter Score ក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍នានានៅកម្ពុជា
បានគាំទ្រ និងលើកទឹកចិត្ត អ្នកផ្គត់ផ្គង់ក្នុងស្រុក
ពង្រឹងអភិបាលកិច្ច និងការយល់ដឹងអំពីក្រមសីលធម៌អាជីវកម្មទៅដល់ភាគីពាក់ព័ន្ធ
កម្មវិធីប្រឆាំងការស៊ីសំណូក
និងអំពើពុករលួយ
ពួកយើងមិនមានការលើកលែងចំពោះគ្រប់ទម្រង់នៃការស៊ីសំណូក
និងអំពើពុករលួយ
ដូចដែលបានចែងនៅក្នុងការអនុវត្តរបស់យើងតាមគោលការណ៍
T.R.U.S.T។
កម្មវិធីនេះត្រូវបានត្រួតពិនិត្យដោយអ្នកប្រឹក្សាឯករាជ្យ
(EY and Trident Integrity Malaysia)
ដើម្បីធានាអោយបាននូវភាពត្រឹមត្រូវ និងប្រសិទ្ធភាព។
ធ្វើឱ្យប្រសើរឡើងនូវមុខងារកម្មវិធី SmartNas សម្រាប់បទពិសោធន៍អតិថិជននិងអ្នកប្រើប្រាស់ឱ្យបានកាន់តែប្រសើរ
បានប្រើប្រាស់ការវិភាគទិន្នន័យនាំឲ្យមានការយល់ដឹងស៊ីជម្រៅពីអតិថិជន ដើម្បីបង្កើនការពេញចិត្តពីអតិថិជនរបស់យើង
ចង្អុលដើម្បីមើលបន្ថែម
ការគ្រប់គ្រងទំំនាក់ទំំនងជាមួយអ្នកផ្គត់ផ្គង់របស់យើងប្រកបដោយក្រមសីលធម៌ និងប្រសិទ្ធភាព ខណៈពេលដែលជួយដល់អាជីវកម្មក្នុងស្រុកគ្រប់ពេលវេលាតាមដែលអាចធ្វើទៅបាន។
អ្នកផ្គត់ផ្គង់ចំនួន ២៩៩នាក់ (ដែលស្មើនឹង ៧៤%)
អ្នកផ្គត់ផ្គង់របស់យើងចំនួន ៣៣៧ នាក់បានចុះហត្ថលេខាលើក្រមសីលធម៌របស់អ្នកផ្គត់ផ្គង់
ការផ្សព្វផ្សាយបណ្ដុះបណ្ដាលវប្បធម៌ដែលជំរុញដោយទិន្នន័យ ដើម្បីដឹកនាំដំណើរការឌីជីថលដែលនាំមកនូវការចំណាយកម្រិតទាប និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។
ការបង្កើនការពេញចិត្តរបស់អតិថិជនដោយយកមតិរបស់ពួកគេមកពិចារណា ក្នុងការកែលម្អបទពិសោធន៍ទូទៅអតិថិជនរបស់យើង និងក្លាយជាផ្នែកសំខាន់មួយនៃជីវិតប្រចាំថ្ងៃបែបឌីជីថលរបស់ពួកគេ។ លើសពីនេះទៀត យើងខិតខំការពារឯកជនភាពរបស់អតិថិជនរបស់យើង ដោយធានាថាព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេនៅតែត្រូវបានការពារ និងមានសុវត្ថិភាព។
ការពង្រឹងអភិបាលកិច្ចរបស់យើងដោយការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការស៊ីសំណូក និងអំពើពុករលួយ រួមជាមួយនឹងការពង្រឹងការគ្រប់គ្រងហានិភ័យតាមរយៈការបណ្តុះបណ្តាលបុគ្គលិក និងការផ្សព្វផ្សាយគោលនយោបាយ និងនីតិវិធីនានាប្រកបដោយប្រសិទ្ធភាព។
ទាញយកផ្នែកនេះ
ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេក្នុងប្រទេសកម្ពុជា គោលដៅរបស់យើងគឺដើម្បីភ្ជាប់ទំនាក់ទំនង និងលើកកម្ពស់ជីវិតរបស់ប្រជាជនយើង។ យើងអាចសម្រេចគោលដៅនេះបានតាមរយៈគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនដើម្បីការពារពិភពលោក និងផ្ដល់ជូនដំណោះស្រាយទៅនឹងតម្រូវការរបស់ប្រជាជនយើង។ យើងរួមចំណែកជួយដល់មនុស្ស និងពិភពលោកតាមរយៈការរកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិករបស់យើង កាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបរិស្ថានក្នុង និងការពង្រឹងសិទ្ធអំណាចដល់សហគមន៍តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគមន៍នានាសម្រាប់ធានានូវអនាគតប្រកបដោយនិរន្តរភាព។
សាំងសម្រាប់ម៉ាស៊ីនភ្លើងចល័ត ម៉ូតូ និងឡាន
បានថយចុះ ២% ធៀបនឹងឆ្នាំ ២០២១
ប្រេងម៉ាស៊ូតសម្រាប់រថយន្ត បានកើនឡើង ១១% ធៀបនឹងឆ្នាំ ២០២១
ការប្រើប្រាស់ប្រេងឥន្ធនៈជាមធ្យមក្នុងមួយទីតាំងក្នុងមួយខែ បានធ្លាក់ចុះ ១៨%
ទីតាំងថ្មីចំនួន២៤២ បន្ថែមទៀតត្រូវបានដាក់ពង្រាយជាមួយនឹងថាមពលពន្លឺព្រះអាទិត្យ នៅ២០២២
សរុបទីតាំងដែលត្រូវបានដាក់ពង្រាយជាមួយនឹងថាមពលពន្លឺព្រះអាទិត្យរហូតមកដល់ឆ្នាំ ២០២២ មានចំនួន ១០៨០ (ឆ្នាំ២០២១ មានចំនួន ៨៣៨ ទីតាំង)
ចង្អុលដើម្បីមើលបន្ថែម
យើងរក្សាភាពខ្ជាប់ខ្ជួនក្នុងការយកចិត្តទុកដាក់របស់យើងក្នុងការកាត់បន្ថយការបំភាយកាបូន និងប្រើប្រាស់យ៉ាងសកម្មនូវបច្ចេកវិទ្យាទំនើបៗ ដើម្បីកាត់បន្ថយកម្រិតការបំភាយកាបូនរបស់យើង។
យើងជឿជាក់យ៉ាងមុតមាំក្នុងការរួមចំណែកដល់សង្គម និងគាំទ្រដល់ការរីកចម្រើនរបស់យុវជនកម្ពុជា។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើង យើងចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីអប់រំ និងកីឡាផ្សេងៗ ដើម្បីពង្រឹងសិទ្ធិអំណាចដល់យុវជនកម្ពុជាជាមួយនឹងជំនាញ និងធនធានចាំបាច់ដើម្បីរីកចម្រើន។
យើងគាំទ្រកម្មវិធីជាច្រើនដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍បច្ចេកវិទ្យា និងនវានុវត្តន៍។ គំនិតផ្តួចផ្តើមទាំងនេះលើកទឹកចិត្តដល់ការច្នៃប្រឌិត ជំរុញព្រំដែននៃនវានុវត្តន៍ និងជំរុញការរីកចំរើនផ្នែកបច្ចេកវិទ្យានៅកម្ពុជា។
ទាញយកផ្នែកនេះ
១៤១.៣៤៤នាក់
ផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន៥.០០០ នាក់
៦០១ នាក់(ជិត៥០% បានបញ្ចប់ការសិក្សាដោយជោគជ័យ)
១.១០៥ នាក់ (រួមមានសិស្ស និងអ្នកបណ្ដុះបណ្ដាលស្ម័គ្រចិត្តពីសាកលវិទ្យាល័យនានា)
១៧.៣៣៤ នាក់ នៅខេត្តសៀមរាប
ផ្តល់អត្ថប្រយោជន៍ដល់កុមារ ក្មេងជំទង់ និងយុវជន ចំនួន៩.១៥០ នាក់
១៤៨ នាក់បានស្ម័គ្រចិត្តចូលរួមគាំទ្រកម្មវិធីចំនួន ១៥ ក្នុងឆ្នាំ២០២២