Smart Logo
គោលការណ៍ប្រើអុិនធឺណិត

គោលការណ៍ប្រើអុិនធឺណិត

Smart Internet Fair Use Policy ជាឯកសារបញ្ជាក់ពីល័ក្ខខ័ណ្ខសម្រាប់អតិថិជនទាំងអស់ ក្នុងការប្រើប្រាស់ សេវាកម្មអុិនធឺណិតរបស់ក្រុម ហ៊ុន Smart ។

សេវាកម្មអុិនធឺណិតរបស់ Smart ផ្តល់ជូនសម្រាប់អតិថិជន Smart ទាំងអស់ប្រើប្រាស់រួមគ្នា។ ដូចនេះបទពិសោធន៍ ក្នុងការ ប្រើប្រាស់ សេវាកម្មអុិនធឺណិតផ្តល់ជូនក្នុងល្បឿនជាមធ្យម ដែលផ្អែក លើកត្តា មួយចំនួនដូចជា៖ ទីតាំងប្រើប្រាស់ចំងាយពីកន្លែងប្រើប្រាស់ ទៅនឹងបង្គោលអង់តែន ទីតាំងដែលហ៊ុំព័ទ្ធដោយអគារខ្ពស់ ដើមឈើ ឬ អាកាសធាតុ (ល្បឿននៃការប្រើប្រាស់ អុិនធឺណិតនឹងបន្ថយយ៉ាង មួយភាគធំបើសិនជាលោកអ្នកស្ថិតនៅក្នុងអគារដែល ធ្វើពីជញ្ជាំងថ្មក្រាស់ ឬ កញ្ចក់ចាំងផ្លាត ឬ បន្ទប់ក្រោមដី)ចំនួនអតិថិជនដែលកំពុង ប្រើប្រាស់ក្នុងពេលតែមួយសមត្ថភាពដំណើរការរបស់ទូរស័ព្ទដែលលោកអ្នកប្រើប្រាស់ដែលផ្អែកទៅលើសមត្ថភាពរបស់ hardware និង software រួមទាំងចរាចរណ៍ របស់គេហទំព័រ ដែលលោកអ្នក កំពុងបើក។ 

Smart មិនទទួលខុសត្រូវចំពោះការខូចខាតការបាត់បង់ដែល ទាក់ទង ទៅនឹងការប្រើប្រាស់សេវាកម្មអុិនធឺ ណិតនេះឡើយ។ Smart នឹងព្យាយាម អោយ អស់ពីលទ្ធភាព ដើម្បីផ្តល់ជូន សេវាអុិនធឺ ណិតដែលល្អ តាមដែលអាច ធ្វើទៅបាន ប៉ុន្តែ ពុំមានការធានាអំពីល្បឿន នៃការទាញយក ឬ បញ្ជូនទិន្នន័យ ឡើយ។ Smart សូមរក្សា សិទ្ធក្នុងការកែប្រែ Fair Use Policy នេះដោយមិនចាំបាច់ជូនដំណឺងជាមុនដល់អតិថិជន ទាំងអស់។

អតិថិជនទាំងអស់គួរតែប្រើប្រាស់សេវាកម្មអុិនធឺណិតនេះ ដោយសមហេតុផលនិងស្រប តាមផ្លូវច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ ការប្រើប្រាស់ ច្រើនហួសហេតុដែល បណ្តាលអោយ ប៉ះពាល់ដល់ការប្រើប្រាស់របស់អ្នកដ៏ទៃ នឹងត្រូវបានចាត់ទុកថា មិនសមហេតុផល និង មិនគោរពច្បាប់។ អតិថិជនដែលយកសេវាកម្មអុិនធឺណិត របស់Smartទៅធ្វើការលក់បន្តទៅកាន់ភាគីទី3ដោយគ្មានការអនុញ្ញាតិ ជាមុនពី ក្រុមហ៊ុននឹងត្រូវបាន ចាត់ទុកថាជាការរំលោភលើ Smart Internet Fair Use Policy នេះ។