អំពីស្មាតណាស់
ហេតុអ្វីគួរតែប្រើស្មាតណាស់?
ទទួលយកបទពិសោធន៍នៃការគ្រប់គ្រងគណនីលេខទូរសព្ទរបស់អ្នកបែបឌីជីថលទំនើបដែលមានភាពងាយស្រួល ជាមួយនឹងមុខងារដ៏សម្បូរបែបជាច្រើន។
0+
ចំនួនទាញយកសរុប
0+
ចំនួនប្រតិបត្តិការ
0+
ចំនួនអ្នកប្រើប្រាស់ប្រចាំខែ
ប្រើប្រាស់ស្មាតណាស់ដោយឆ្លាតវៃ
មុខងារចម្បងរបស់ស្មាតណាស់សម្រួលដល់ការគ្រប់គ្រងគណនីលេខទូរសព្ទរបស់អ្នក
ព័ត៌មានសំខាន់ៗលើអេក្រង់តែមួយ
អ្នកអាចឆែកមើលព័ត៌មានសំខាន់ៗអំពីគណនីរបស់អ្នកនៅលើទំព័រដើម។ អ្នកនឹងឃើញ លុយក្នុងគណនីចម្បង គម្រោង និងសេវាកម្មកំពុងប្រើប្រាស់ លុយបន្ថែម និងព័ត៌មានគណនី Home Internet by Smart របស់អ្នកនៅលើផ្ទាំងតែមួយ។
ព័ត៌មានលម្អិតអំពីគណនី
ស្មាតណាស់ ផ្តល់ជូនវិធីងាយស្រួលបំផុតដែលអ្នកប្រើប្រាស់អាចមើលព័ត៌មានលម្អិតអំពីគណនីលេខទូរសព្ទរបស់អ្នក៖
- ងាយស្រួលមើលសុពលភាពលុយគណនីចម្បងលើទំព័រដើម
- បង្ហាញយ៉ាងច្បាស់អំពីសុពលភាព និងសេវាកម្មដែលអាចប្រើប្រាស់បានទៅតាមស្ថានភាពគណនីរបស់អ្នក។
- បង្ហាញយ៉ាងច្បាស់អំពីកាលបរិច្ឆេទលេខនឹងត្រូវលុបចោលរួចលក់ឡើងវិញ ប្រសិនគ្មានការបញ្ចូលលុយ។
មធ្យោបាយបញ្ចូលលុយ E-Top Up
បញ្ចូលលុយរហ័សតាមឌីជីថលតាមរយៈដៃគូទូទាត់ប្រាក់ កាតធនាគារ ឬកាតកោស Smart យ៉ាងងាយស្រួល។ អ្នកក៏អាចបញ្ចូលលុយឱ្យមិត្តភក្តិ និងក្រុមគ្រួសារបានផងដែរ!
គម្រោងនិងសេវាកម្ម
នៅក្នុងស្មាតណាស់ អ្នកអាចបើកមើល ព៏ត៌មានអំពីគម្រោង Smart ទាំងអស់ ដូចជាអត្ថប្រយោជន៍ សុពលភាព និងតម្លៃ! ដូច្នេះអ្នកអាចស្វែងរកគម្រោងដែលស័ក្តិសមទៅនឹងតម្រូវការរបស់អ្នកកាន់តែងាយស្រួល។ អ្នកក៏អាចប្តូរ ភ្ជាប់ និងផ្តាច់គម្រោង ឬសេវាកម្ម ក្នុងកម្មវិធីនេះ។
ប្រវត្តិការប្រើប្រាស់
តាមដានប្រវត្តិការប្រើប្រាស់ ដូចជាការចំណាយនៃលុយគណនីចម្បង ការប្រើប្រាស់ទិន្នន័យអុិនធឺណិត និងការភ្ជាប់សេវាកម្មផ្សេងៗ ក្នុងរយៈពេល 90 ថ្ងៃចុងក្រោយ! អ្នកក៏អាចឆែកមើលប្រតិបត្តិការបញ្ចូលលុយគណនីចម្បង និងការចំណាយក្នុងមុខងារ SmartPay។