ទទួលបានបទពិសោធន៍តន្ត្រីដែលមិនធ្លាប់មានពីមុនមកជាមួយ Pleng និងចំណុចប្រទាក់ងាយស្រួលប្រើរបស់វា លក្ខណៈពិសេសដ៏គួរឱ្យរំភើប និងបណ្ណាល័យធំទូលាយ។ រីករាយជាមួយតន្ត្រី វីដេអូ ផតខាស និងច្រើនទៀត។ ស្វែងរកអារម្មណ៍របស់អ្នកនៅក្នុង Pleng!

Pleng
ស្តាប់ចម្រៀងដែលអ្នកស្រលាញ់ គ្រប់ពេលវេលា! គ្រប់ទីកន្លែង!
អត្ថប្រយោជន៍
ស្តាប់ Pleng ដោយឥតគិតលុយបានគ្រប់ៗគ្នា
ស្តាប់ចម្រៀងជាតិ និងអន្តរជាតិ ជាង 3 លានបទ
ទទួលបាន Pleng Points និងប្តូរយករង្វាន់ជាច្រើន
ទទួលបាន Pleng Points និងប្តូរយករង្វាន់ជាច្រើន
ដៃគូសម្រាប់ស្តាប់តន្ត្រីដែលអ្នកត្រូវការ
រីករាយជាមួយពិភពតន្រ្តីដ៏សម្បូរបែបជាមួយ Pleng។ ជ្រើសរើសបញ្ជីចម្រៀងជាច្រើនសម្រាប់គ្រប់ចំណូលចិត្ត និងរិករាយស្តាប់ចម្រៀងថ្មីៗមុនគេបង្អស់។
ផ្ទាំងចាក់ចម្រៀងថ្មី
គ្រាន់តែអូសចុះ ឡើង ដើម្បីប្តូរបទចម្រៀងថ្មីៗ ជាមួយផ្ទាំងចាក់តន្ត្រីថ្មីដែលត្រូវបានរចនាឡើងសម្រាប់បទពិសោធន៍ស្តាប់តន្ត្រីដែលងាយស្រួលជាងមុន។

វីដេអូចម្រៀងក្នុង Pleng
ប្រមូលផ្តុំដោយវីដេអូចម្រៀងផ្លូវការពីសិល្បករ សិល្បការិនីល្បីៗជាច្រើន ដែលនឹងធ្វើនាំឱ្យអ្នកស្តាប់កាន់តែជិតស្និតជាមួយអាយដលរបស់អ្នក។

ស្តាប់ Pleng ផតខាស
- ស្វែងរកផតខាសដែលអ្នកចូលចិត្តនៅក្នុងកម្មវិធី Pleng ហើយស្តាប់ដោយឥតគិតលុយគ្រប់ទីកន្លែង គ្រប់ពេលវេលា។
- ទទួលបានចំណេះដឹងអំពីការអភិវឌ្ឍន៍ខ្លួនឯង និងការយល់ដឹងអំពីប្រធានបទផ្សេងៗទៀត ពីអ្នកបង្កើតមាតិការល្បីៗក្នុងស្រុក។ អតិថិជន Pleng Pro អាចដោនឡួតផតខាស និងស្តាប់ដោយគ្មានប្រើអ៉ីនធឺណិតឥតដែនកំណត់។

ពិន្ទុ Pleng Points
- ទទួលបានរង្វាន់ជាច្រើនជាមួយនឹង ពិន្ទុ Pleng Points!
- Pleng Points គឺជាមុខងារមួយ ដែលបានរៀបចំឡើងដើម្បីផ្តល់រង្វាន់ដល់អតិថជនជាមួយពិន្ទុសម្រាប់ការស្តាប់ចម្រៀង បង្កើតបញ្ចីចម្រៀងជាដើម។

របៀបទទួលបានពិន្ទុ Pleng Points
របៀបទទួលបានពិន្ទុ Pleng | ពិន្ទុ |
---|---|
ចុះឈ្មោះ | 400 ពិន្ទុ |
ភ្ជាប់ Pleng Pro | 100 ពិន្ទុ |
បង្កើតបញ្ជីចម្រៀង | 50 ពិន្ទុ |
ដាក់បទចម្រៀង ឬបញ្ជីចម្រៀងណាមួយជាសំណព្វចិត្ត | 10 ពិន្ទុ |
ស្តាប់ចម្រៀងមួយបទ | 50 ពិន្ទុ |
ចែករំលែកបទចម្រៀង ឬបញ្ជីចម្រៀងណាមួយ ទៅហ្វេសបុក | 50 ពិន្ទុ |
ចូលទៅកាន់កម្មវិធី Pleng ប្រចាំថ្ងៃ | ថ្ងៃទី 1 = 10 ពិន្ទុ |
ថ្ងៃទី 2 = 20 ពិន្ទុ | |
ថ្ងៃទី 3 = 30 ពិន្ទុ | |
ថ្ងៃទី 4 = 40 ពិន្ទុ | |
ថ្ងៃទី 5 = 50 ពិន្ទុ | |
ថ្ងៃទី 6 = 60 ពិន្ទុ | |
ថ្ងៃទី 7 = 70 ពិន្ទុ | |
ណែនាំ កម្មវិធី Pleng ទៅកាន់មិត្តភ័ក្ក | 500 ពិន្ទុ |
ចាប់យកអត្ថន័យនៃដំណើរតន្ត្រីរបស់សិល្បករក្នុងស្រុក
Pleng បាននាំមកជូននូវ Pleng Icon ដើម្បីអបអរ និងទទួលស្គាល់ស្នាដែរបស់សិល្បករ Pleng ទាំងអស់ដែលបានទទួលបានការស្តាប់នៅក្នុងកម្មវិធីស្តាប់ចម្រៀង Pleng គ្រប់ចំនួនជាក់លាក់ណាមួយដែលបានកំណត់។ គំនិតផ្តួចផ្តើមបង្កើត Pleng Icon គឺឡើងដើម្បីបង្ហាញពីការកោតសរសើរនូវស្នាដៃ និងការប្រឹងប្រែងរបស់សិល្បករ Pleng ទាំងអស់ក្នុងការបង្កើតស្នាដៃចម្រៀងជាច្រើនសម្រាប់អោយអ្នកគាំទ្រទាំងអស់បានស្តាប់កម្សាន្ត ក៏ដូចជារួមចំណែកដល់ការរីកចម្រើននៃឧស្សាហកម្មតន្ត្រីកម្ពុជា។
លើសពីនេះ Pleng ក៏មានគោលបំណងលើកទឹកចិត្តទៅដល់យុវជនជំនាន់ក្រោយដែលមានទេពកោសល្យអោយខិតខំពង្រីកសក្ដានុពលរបស់ខ្លួនក្នុងវិស័យតន្រ្តីនៅកម្ពុជាផងដែររ។
ប្រភេទនៃ Pleng Icon Plaque
សម្រាប់ការស្តាប់សរុបចាប់ពី 5 លានដង

សម្រាប់ការស្តាប់សរុបចាប់ពី 10 លានដង

សម្រាប់ការស្តាប់សរុបចាប់ពី 30 លានដង

សម្រាប់ការស្តាប់សរុបចាប់ពី 50 លានដង
