Smart Logo
កិច្ចគាំពារកុមារកម្ពុជា​

កិច្ចគាំពារកុមារកម្ពុជា​

រាយការណ៍! កុំព្រងើយកន្តើយ

ក្នុងចំណោមកុមារដែលមានអាយុពី 12-17 ឆ្នាំ ដែលប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា កុមារ​ លើសពី 1​រូប ក្នុងចំណោម 10រូប (ស្មើនឹង 11%)  បានជួបប្រទះនូវការកេងប្រវ័ញ្ចផ្លូវភេទលើអ៊ីនធឺណិត ឬការរំលោភបំពាន ដូចជាការចែករំលែករូបភាព ឬវីដេអូអាក្រាត ដោយគ្មានការអនុញ្ញាត ឬសកម្មភាពផ្លូវភេទដោយបង្ខិតបង្ខំ។

ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានជួបប្រទះការកេងប្រវ័ញ្ច ឬការរំលោភបំពានលើអ៊ីនធឺណិត អ្នកអាចរាយការណ៍វានៅទីនេះ។

ហេតុអ្វីបានជាការរាយការណ៍របស់អ្នកមានសារៈសំខាន់?

ការរាយការណ៍របស់អ្នក នឹងក្លាយជាផ្នែកនៃចលនាបញ្ឈប់ការរំលោភបំពាន ជួយអ្នកដទៃ ការពារការកេងប្រវ័ញ្ចបន្ថែមទៀត និងបង្កើតកន្លែងសុវត្ថិភាពលើអ៊ីនធឺណិតសម្រាប់មនុស្សគ្រប់គ្នា។

ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពប្រកបដោយអត្ថន័យ ក្រុមហ៊ុន Smart កំពុងសហការជាមួយអង្គការ APLE Cambodia លើបេសកកម្មរួមគ្នាដើម្បីការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពាន តាមរយៈការចូលរួមគ្នា លើកកម្ពស់ការយល់ដឹង និងអាចស្វែងរកបាននូវបណ្តាញរាយការណ៍លើបញ្ហានេះ។

ខាងក្រោមនេះជាអ្វីដែលអ្នកអាចចូលរួមរាយការណ៍​បាន៖ 

  • សម្ភារៈរំលោភបំពានផ្លូវភេទកុមារ 
  • ការ​ល្បួងកុមារក្នុងចេតនាមិនល្អ
  • ការគំរាមកំហែងចែករំលែករូបភាពអាក្រាតរបស់កុមារតាមអ៊ីនធឺណិត 
  • ការផ្សាយបន្តផ្ទាល់នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ 
  • ការបំពានផ្លូវភេទលើកុមារ ឬការរំលោភផ្លូវភេទ

អ្នកអាចស្វែងយល់បន្ថែមអំពី សកម្មភាពអង្គការ APLE និងរាយការណ៍អំពីករណីខាងលើនៅលើគេហទំព័រ APLE Cambodia

មានសំណួរបន្ថែម? អ្នកអាចចូលមើល FAQs របស់យើង។