Smart Logo
សិទ្ធិឯកជនភាព

សិទ្ធិឯកជនភាព

សេចក្ដីជូនដំណឹងស្តីពីសិទ្ធិឯកជនភាពរបស់អតិថិជន («សេចក្ដីជូនដំណឹងស្តីពីសិទ្ធិឯកជនភាព») មានគោលបំណងពន្យល់អំពីរបៀបដែល ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌីក្រុមហ៊ុនស្មាត» ឬ «យើង») ប្រមូល រក្សាទុក ប្រើប្រាស់ និង បង្ហាញ (ជារួម សំដៅលើ «ដំណើរការ») នៅពេលអ្នកទិញផលិតផល​ ឬសេវាកម្មរបស់យើង ប្រើប្រាស់កម្មវិធី ឬចូលទៅមើលគេហទំព័ររបស់យើង។

  1. គោលការណ៍របស់យើង
    រាល់សកម្មភាពទាំងអស់របស់យើងគឺត្រូវបានគាំទ្រដោយគោលការណ៍ទំនុកចិត្ត («T.R.U.S.T.») ដែលធ្វើឡើងដោយមានតម្លាភាព គោរពសិទ្ធិរបស់អ្នក នៅក្នុងការប្រើប្រាស់ទិន្នន័យរបស់អ្នក តាមរយៈការអនុវត្តប្រព័ន្ធសុវត្ថិភាពអ៉ីនធឺណិតដ៏រឹងមាំ ហើយយើងធ្វើដោយប្រុងប្រយ័ត្ន នៅពេលដែលមានការស្នើឱ្យបញ្ជូនទិន្នន័យ។
     
  2. ការប្រមូលទិន្នន័យផ្ទាល់ខ្លួន
    • 2.1. ប្រភេទទិន្នន័យផ្ទាល់ខ្លួន ដែលយើងប្រមូលរួមមាន៖ 
      • ក.     ព័ត៌មានទំនាក់ទំនង (ដូចជា ឈ្មោះ អាសយដ្ឋាន អ៉ីម៉ែល និងលេខទូរសព្ទ)។
      • ខ.     ព័ត៌មានអត្តសញ្ញាណ (ដូចជា លិខិតឆ្លងដែន ឬ អត្តសញ្ញាណប័ណ្ណ ទិដ្ឋាការ រូបថត អាយុ និង ភេទ)។
      • គ.    ព័ត៌មានរសើប (ដូចជា ស្ថានភាពសុខភាព និង ព័ត៌មានលម្អិតហិរញ្ញវត្ថុ)។
      • ឃ.    ព័ត៌មានជាក់លាក់អំពីផលិតផល (ដូចជា ចំណង់ចំណូលចិត្ត ក្រុមអ្នកប្រើប្រាស់ (CUGs) មិត្តភក្តិ និងក្រុមគ្រួសារដែលអ្នកជ្រើសរើសបញ្ចូលក្នុងគម្រោងសេវាកម្ម និង ដែនកំណត់ឥណទានរបស់អ្នក)។
      • ង.    ព័ត៌មានបច្ចេកវិទ្យា (ដូចជា អាសយដ្ឋានអាយភី (IP addresses) ការចូលដំណើរការ (Login) ទីតាំងជីភីអេស (GPS location) និងខូឃីស៍ (cookies)។
      • ច.    ព័ត៌មានសេវាកម្មរបស់គណនី  (ដូចជា ការហៅទូរសព្ទ សមតុល្យគណនី ប្រវត្តិប្រតិបត្តិការ ព័ត៌មានឥណទាន និងវិក្កយបត្រ)។
      • ឆ.    ជីវមាត្រ (រូបថតផ្ទាល់សម្រាប់ផ្តល់សុពលភាពកំឡុងពេលចុះឈ្មោះស៊ីម)។
      • ជ.     វីដេអូណាមួយដែលថត ឬថតដោយប្រព័ន្ធកាមេរ៉ាឃ្លាំមើល (CCTV) របស់យើង។ និង 
      • ឈ. ការថតសម្លេងណាមួយនៃការហៅទូរស័ព្ទដែលអ្នកបានទាក់ទងទៅមជ្ឈមណ្ឌលបម្រើសេវាអតិថិជនរបស់យើង។
    • 2.2. យើងប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនៅពេលអ្នក៖
      • ក.    ជាវនិងប្រើបណ្តាញ ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនស្មាត (រួមមានតាមរយៈ ស្មាតសប អ្នកលក់រាយ គេហទំព័រ ស្មាតណាស់ និង បណ្តាញលក់)។
      • ខ.    ធ្វើការសាកសួរអតិថិជន និងចុះឈ្មោះសម្រាប់ព័ត៌មាន ឬ សេវាកម្មផ្សេងទៀត។
      • គ.    អន្តរកម្មជាមួយគេហទំព័រ កម្មវិធីឌីជីថល និង ទំព័របណ្តាញសង្គមរបស់ក្រុមហ៊ុនស្មាត 
      • ឃ.    នៅពេលអ្នកទាក់ទងជាមួយយើង (ដូចជាតាមរយៈ សារSMS ទូរសព្ទ បណ្តាញឌីជីថលផ្សេងទៀត អ៉ីម៉ែល កម្រងសំណួរ ឬការស្ទង់មតិ ។ល។)។
      • ង.    ចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយ កម្មវិធីលើកទឹកចិត្ត ការប្រកួត ឬ សកម្មភាពឈ្នះរង្វាន់របស់ក្រុមហ៊ុនស្មាត។ និង
      • ច.    ពីប្រព័ន្ធកាមេរ៉ាឃ្លាំមើល (CCTV) របស់យើង។
         
  3. ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន
    • ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកអាចត្រូវបានប្រើប្រាស់ ឬ ដំណើរការដោយយើងក្នុងគោលបំណងដូចខាងក្រោម៖
      • ក.     ដើម្បីផ្តល់ឱ្យអ្នកនូវផលិតផល សេវាកម្ម និង / ឬ ការផ្តល់ជូនដទៃទៀតរបស់យើងដែលអ្នកអាចនឹងចាប់អារម្មណ៍។
      • ខ.     ដើម្បីជូនដំណឹងអ្នកអំពីអត្ថប្រយោជន៍ និងការផ្លាស់ប្តូរលក្ខណៈសម្បត្តិនៃផលិតផល និង / ឬសេវាកម្មរបស់យើង។
      • គ.     ដើម្បីផ្តល់ឱ្យអ្នកនូវសេវាកម្ម យុទ្ធនាការ និង / ឬ ការផ្សព្វផ្សាយរបស់យើង។
      • ឃ.    ដើម្បីប្រើប្រាស់ព័ត៌មានរបស់អ្នកក្នុងការចូលរួមស្ទង់មតិអតិថិជន ឬព្រឹត្តិការណ៍របស់យើង។ និង
      • ង.     ដើម្បីផ្ញើព័ត៌មានអំពីផលិតផល និង/ ឬសេវាកម្មដែលផ្ដល់ឱ្យដោយតតិយភាគីដែលអ្នកអាចនឹងចាប់អារម្មណ៍។
         
  4. ព័ត៌មានអំពីអនីតិជន
    ប្រសិនបើអ្នកមានអាយុក្រោម 18ឆ្នាំ អ្នកត្រូវទទួលការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់ មុនពេលប្រើប្រាស់បណ្តាញ ផលិតផល និង / ឬសេវាកម្មរបស់យើង។
     
  5. ការបង្ហាញអំពីទិន្នន័យផ្ទាល់ខ្លួន
    យើងនឹងរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាការសម្ងាត់ និងមិនចែកចាយវាជាមួយតតិយភាគី ឬ អាជ្ញាធររាជរដ្ឋាភិបាល លើកលែងតែស្ថិតនៅក្នុងកាលៈទេសៈដូចខាងក្រោម៖
    • ក.     ដើម្បីបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិនានា រួមមានក្នុងគោលបំណងការពារ និង/ឬស៊ើបអង្កេតឧក្រិដ្ឋកម្ម។
    • ខ.    ដើម្បីអនុវត្ត និង/ឬ ការពារសិទ្ធិ លក្ខខណ្ឌនៃការប្រើប្រាស់ កម្មសិទ្ធិបញ្ញា សុវត្ថិភាព ឬ ភាគីពាក់ព័ន្ធរបស់យើង។
    • គ.     ក្នុងករណីយើងត្រូវបានទិញ ឬ រំលាយបញ្ចូលជាមួយក្រុមហ៊ុនផ្សេងទៀត។ ឬ
    • ឃ.    ក្នុងគោលបំណងបណ្ដឹងផ្លូវច្បាប់ ដែលតម្រូវឱ្យយើងអនុវត្តតាម។
       
  6. ការផ្ទេរទិន្នន័យឆ្លងប្រទេស

យើងមិនលក់ ធ្វើពាណិជ្ជកម្ម ផ្ទេរ ឬចែកចាយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក លើកលែងតែ៖

  • ក.    នៅក្នុងសម្ព័ន្ធ អាស្យាតា គ្រុប ក្នុងករណីចាំបាច់ និងក្នុងដែនកំណត់នៃច្បាប់ជាធរមាន។
  • ខ.    មានចែងក្នុងច្បាប់ ដូចជា ជាប់ទាក់ទងនឹង ការស៊ើបអង្កេតរបស់រដ្ឋាភិបាល បណ្ដឹងតុលាការ ឬនីតិវិធីច្បាប់ស្រដៀងគ្នា។
  • គ.    ជាមួយភ្នាក់ងារ និងប្រតិបត្តិករផ្សេងទៀតនៅពេលបញ្ជូនការហៅទៅក្រៅប្រទេស។
  • ឃ.    ជាមួយអ្នកផ្ដល់សេវា ភ្នាក់ងារ និង អ្នកម៉ៅការដែលធ្វើការតំណាងឱ្យយើង។ និង
  • ង.    ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ សាខា ភ្នាក់ងារ អ្នកផ្គត់ផ្គង់ និងអ្នកចែកចាយ។
     
  1. សុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន
    យើងបានអនុវត្តវិធានការសុវត្ថិភាពរូបវន្ត បច្ចេកទេស និងរដ្ឋបាលផ្សេងៗ ដើម្បីការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក និងបណ្តាញរបស់យើងពីការចូលប្រើដោយគ្មានការអនុញ្ញាត។ វិធានការមួយចំនួនទាំងនេះរួមមាន: 
    • ក) ការអ៊ិនគ្រីបទិន្នន័យ;
    • ខ) ការប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវការប្រតិបត្តិសិទ្ធិឯកជនភាព និងសុវត្ថិភាព; និង
    • គ) ការវាយតម្លៃ និងពិនិត្យឡើងវិញអំពីសុវត្ថិភាពតាមកាលកំណត់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការប្រតិបត្តិរបស់យើង។
       
  1. ការរក្សាទុកទិន្នន័យផ្ទាល់ខ្លួន
    យើងនឹងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកលុះត្រាតែ វាជាលក្ខខណ្ឌតម្រូវសម្រាប់អាជីវកម្ម ពន្ធដារ ឬគោលបំណងស្របច្បាប់ផ្សេងទៀត។ បន្ទាប់មក យើងចាត់វិធានការដើម្បីលុប ឬ អនាមិកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។
    អ្នកក៏អាចស្នើសុំលុបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលបានផ្តល់ដោយស្ម័គ្រចិត្តតាមរយៈ Facebook Messenger ដោយផ្តល់ឈ្មោះពេញ លេខទូរស័ព្ទ និងសំណើជាលាយលក្ខណ៍អក្សរទៅកាន់អ៊ីមែលដែលបានផ្តល់ក្នុងប្រការ 14 ខាងក្រោមនេះ។
     
  2. សិទ្ធិម្ចាស់ទិន្នន័យផ្ទាល់ខ្លួន
    យើងគោរពសិទ្ធិ និងឯកជនភាពរបស់អ្នកដោយចាត់វិធានការ ដើម្បីធានាថាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកមានភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព។
    • ក) អ្នកមានសិទ្ធិដឹងពីទិន្នន័យផ្ទាល់ខ្លួនដែលយើងមានអំពីអ្នក ។
    • ខ) អ្នកមានសិទ្ធិស្នើសុំច្បាប់ចម្លងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ ទិន្នន័យផ្ទាល់ខ្លួនដែលបានស្នើសុំត្រូវតែជាក់លាក់ និងកំណត់ចំពោះអ្វីដែលអ្នកបានដាក់ជូនមកយើង នៅពេលអ្នកចុះឈ្មោះប្រើប្រាស់សេវាកម្មរបស់អ្នក។ និង 
    • គ) អ្នកមានសិទ្ធិកែតម្រូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដើម្បីធានាថាវាត្រឹមត្រូវ ពេញលេញ និងបច្ចុប្បន្នភាព។ 
      ដើម្បីអនុវត្តសិទ្ធិរបស់អ្នក អ្នកអាចទាក់ទងមកយើងតាមរយៈព័ត៌មានលម្អិតដូចមាននៅក្នុងផ្នែក ទំនាក់ទំនង ខាងក្រោម។
       
  3. ការផ្តល់ទិន្នន័យផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត និងកាតព្វកិច្ច
    លុះត្រាតែមានការបញ្ជាក់ផ្សេងនៅក្នុងសេចក្តីជូនដំណឹងស្តីពីសិទ្ធិឯកជនភាពនេះ ការផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកគឺត្រូវបានធ្វើឡើងដោយស្ម័គ្រចិត្ត។ ប្រសិនបើអ្នកខកខានផ្តល់ទិន្នន័យផ្ទាល់ខ្លួន វាអាចបណ្តាលឱ្យមានផលវិបាកដូចមានពិពណ៌នានៅក្នុងផ្នែកខាងក្រោម។
     
  4. ផលវិបាកនៃការមិនផ្តល់ទិន្នន័យផ្ទាល់ខ្លួន
    យើងអាចតម្រូវឱ្យប្រមូលទិន្នន័យផ្ទាល់ខ្លួនមួយចំនួនអំពីអ្នក និងការខកខានក្នុងការផ្តល់ព័ត៌មានបែបនេះ៖ 
    • ក) នាំឱ្យយើងរារាំងអ្នកពីការចូលទៅកាន់បរិវេណអាគាររបស់យើង ឬចូលរួមក្នុងព្រឹត្តិការណ៍របស់យើង។
    • ខ) នាំឱ្យយើងមិនអាចដំណើរការកម្មវិធីរបស់អ្នក និង/ឬផ្តល់សេវាកម្មរបស់យើងឱ្យអ្នកបាន។
    • គ) នាំឱ្យយើងមិនអាចឆ្លើយតបសំណើរបស់អ្នកលើផលិតផល/សេវាកម្មរបស់យើងបាន។
    • ឃ) កំណត់ ឬរារាំងការចូលប្រើមុខងារមួយចំនួននៅលើគេហទំព័រ/តំណភ្ជាប់គេហទំព័ររបស់យើង។
    • ង) នាំឱ្យយើងមិនអាចជូនដំណឹងដល់អ្នកអំពីបច្ចុប្បន្នភាពចុងក្រោយទាក់ទងនឹងការផ្សព្វផ្សាយ សេវាកម្ម/ផលិតផល ឬការបើកសម្ពោធណាមួយរបស់យើង។
    • ច) នាំឱ្យអ្នកមិនអាចទទួលបានការអញ្ជើញចូលរួមសកម្មភាពផ្សព្វផ្សាយដែលរៀបចំដោយយើង។ ឬ
    • ឆ) ប៉ះពាល់ជាអវិជ្ជមានដល់លទ្ធភាពរបស់យើងក្នុងការទំនាក់ទំនងជាមួយអ្នក។
       
  5. តាមរយៈការបញ្ជូនទិន្នន័យផ្ទាល់ខ្លួនមកយើង អ្នកទទួលស្គាល់ថា៖ 
    • ក) អ្នកបានអាន និងយល់ដឹងពីសេចក្តីជូនដំណឹងស្តីពីសិទ្ធិឯកជនភាពនេះ ហើយយល់ព្រមចំពោះការប្រើប្រាស់ ដំណើរការ និងការផ្ទេរទិន្នន័យផ្ទាល់ខ្លួនដូចដែលបានកំណត់នៅក្នុងនេះ និង 
    • ខ) រាល់ព័ត៌មាន និងការតំណាងដែលបានផ្តល់គឺពិត និងត្រឹមត្រូវ យោងតាមការយល់ដឹងរបស់អ្នក ហើយអ្នកមិនបានខកខានផ្តល់ព័ត៌មានពាក់ព័ន្ធណាមួយដែលអាចមានផលប៉ះពាល់ ដោយចេតនានោះទេ។
       
  6. ការធ្វើបច្ចុប្បន្នភាពលើសេចក្តីជូនដំណឹងស្តីពីសិទ្ធិឯកជនភាព
    យើងរក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាពលើសេចក្តីជូនដំណឹងស្តីពីសិទ្ធិឯកជនភាពនេះ នៅពេលដែលចាំបាច់។ យើងណែនាំអ្នកឱ្យពិនិត្យមើលសេចក្តីជូនដំណឹងស្តីពីសិទ្ធិឯកជនភាពនេះម្តងម្កាល ដើម្បីឱ្យបានជ្រាបអំពីការផ្លាស់ប្តូរណាមួយ។
     
  7. ទំនាក់ទំនង
    ប្រសិនបើអ្នកមានសំណួរ ឬ បញ្ហាអំពីសេចក្ដីជូនដំណឹងស្តីពីសិទ្ធិឯកជនភាពនេះ ឬ របៀបដំណើរការសិទ្ធិឯកជនភាព និង ព័ត៌មានរបស់យើង អ្នកអាចទំនាក់ទំនងមកយើងតាមរយៈអ៉ីម៉ែល: [email protected]

    សេចក្តីជូនដំណឹងនេះត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ2024។
     

ប្រសិនបើលោកអ្នកត្រូវការកែតម្រូវព៏ត័មានផ្ទាល់ខ្លួន សូម បំពេញឯកសារនេះ ហើយអញ្ជើញទៅកាន់ទីតាំង Smart Shop ភ្ជាប់ជាមួយឯកសារដែលបានបំពេញដែលបានព្រីនចេញ។​

ការធ្វើបច្ចុប្បន្នភាពសិទ្ធិឯកជនភាពថ្មីៗ