ប្រការ និងលក្ខខណ្ឌទូទៅ (“GTCs”) រវាងអ្នកប្រើប្រាស់សេវា (“អ្នកប្រើប្រាស់សេវា”) មិនថាជាសេវាទូទាត់ប្រាក់ជាមុន ឬទូទាត់ប្រាក់តាមក្រោយក្តី ដែលផ្តល់ជូនដោយក្រុមហ៊ុន Smart Axiata ជាក្រុមហ៊ុនទទួលខុសត្រូវមានកំរិត បង្កើតឡើងក្រោមច្បាប់នៃព្រះរាជណាចក្រកម្ពុជា (“Smart”) ហើយ Smart បង្កើតកាតព្វកិច្ចពាក់ព័ន្ធនឹងការប្រើសេវាទាំងនេះ (ដូចមានឲ្យនិយមន័យខាងក្រោម) ដែលកាតព្វកិច្ចនេះនឹងត្រូវយកមកអនុវត្តចំពោះរាល់ការប្រើប្រាស់សេវាទាំងឡាយដោយអ្នកប្រើប្រាស់។
GTCs នេះ នឹងយកមកអនុវត្តចំពោះ សេវាទូទាត់ប្រាក់ជាមុន (“សេវាទូទាត់ប្រាក់ជាមុន”) និងសេវាទូទាត់ប្រាក់តាមក្រោយ (“ទូទាត់ប្រាក់តាមក្រោយ”) របស់ Smart សេវាទាំនេះរាប់បញ្ចូលទាំងសេវាទូរគមនាគមន៍ដោយមិនប្រើខ្សែ ដែលផ្តល់ជូនដោយ ឬតាមរយៈបណ្តាញ Smart (“បណ្តាញ”) រួមមានសម្លេង សារជាអក្សរ ទិន្នន័យ (រួមទាំងខ្លឹមសារ) ឬសេវាផ្សេងៗទៀត និងការគ្រប់គ្រងគណនី។