Smart Logo

គោលការណ៏​ Cookie

cookie គឺជាឯកសារតូចមួយដែលត្រូវបានរក្សាទុកនៅលើឧបករណ៍ ឬកុំព្យូទ័ររបស់អ្នក។

តើ cookie ជាអ្វី? 
cookie គឺជាឯកសារតូចមួយដែលត្រូវបានរក្សាទុកនៅលើឧបករណ៍ ឬកុំព្យូទ័ររបស់អ្នក។ cookie  
ត្រូវបានប្រើដើម្បីចងចាំពីអ្នក និងប្រមូលព័ត៌មានដែលមិនមែនជាលក្ខណៈបុគ្គលផ្ទាល់ខ្លួន។ cookie ប្រមូលព័ត៌មានមិនផ្ទាល់ខ្លួនអំពីអ្នកដោយស្វ័យប្រវត្តិ នៅពេលអ្នកចូលមើលគេហទំព័រ ដោយអនុញ្ញាតឱ្យគេហទំព័រដែលផ្ទុកទិន្នន័យ អាចផ្តល់បទពិសោធផ្ទាល់ខ្លួនបន្ថែមទៀតបាន។ 

ការប្រើប្រាស់ cookie 
យើងប្រើ cookie ដើម្បីបង្កើនបទពិសោធរបស់អ្នកនៅលើគេហទំព័ររបស់យើង។ ព័ត៌មាននេះ 
ជាធម្មតាមិនកំណត់អត្តសញ្ញាណអ្នកដោយផ្ទាល់ទេ ប៉ុន្តែវាអាចផ្តល់ឱ្យអ្នកនូវបទពិសោធផ្ទាល់ខ្លួនបានកាន់តែប្រសើរ។ យើងគោរពនូវសិទ្ធិឯកជនភាពរបស់អ្នក និងអនុញ្ញាតឱ្យអ្នកគ្រប់គ្រងប្រភេទ cookie  
មួយចំនួន។ សូមចំណាំថាការបិទប្រភេទ cookie មួយចំនួនមិនឱ្យដំណើរការ អាចប៉ះពាល់ដល់ 
បទពិសោធរបស់អ្នកនៅលើគេហទំព័រ និងកំណត់ចំនួនសេវាកម្មដែលយើងអាចផ្តល់ឱ្យបាន។ 

តើ Smart ប្រើ cookie ដោយរបៀបណា? 
នៅក្រុមហ៊ុន Smart យើងប្រើ cookie តាមរបៀបផ្សេងៗគ្នា ប៉ុន្តែទាំងអស់នោះ គឺសម្រាប់ហេតុផលដូចៗគ្នា គឺដើម្បីផ្តល់នូវបទពិសោធផ្ទាល់ខ្លួន។ យើងប្រើ cookie ដើម្បី ៖ 

  • ស្វែងយល់ពីរបៀបដែលអ្នកប្រើគេហទំព័ររបស់យើង 
  • ចងចាំនូវចំណង់ចំណូលចិត្តរបស់អ្នក 
  • ផ្សព្វផ្សាយគម្រោង Smart និងសេវាកម្មដែលពាក់ព័ន្ធនឹងអ្នកបំផុត 
  • ចែកចាយការផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធ។ 
     

ការណ៍នេះ អនុញ្ញាតឱ្យយើងជួយអ្នកក្នុងការស្វែងរកគម្រោង និងសេវាកម្មដែលត្រឹមត្រូវ ដោយណែនាំនូវផលិតផលដោយផ្អែកលើព័ត៌មានមិនផ្ទាល់ខ្លួន ដែលយើងបានប្រមូលអំពីអ្នក តាមរយៈ cookie របស់ 
យើង។ 
ព័ត៌មានដែលយើងប្រមូលពីអ្នក ជាមួយនឹង cookie របស់យើង អនុញ្ញាតឱ្យយើងវាយតម្លៃពីរបៀបដែល 
គេហទំព័ររបស់យើងត្រូវបានប្រើប្រាស់ សេវាកម្មណាដែលពេញនិយមបំផុត និងវិធីបង្ហាញការផ្សាយ 
ពាណិជ្ជកម្មដែលល្អបំផុត។

តើយើងប្រើ cookie អ្វីខ្លះ? 

  • សំខាន់ (cookie ភាគីទីមួយ) – cookie ទាំងនេះត្រូវបានទាមទារឱ្យផ្តល់នូវសេវាកម្មដែលអ្នកស្នើសុំ។ 
  • ឧទាហរណ៍៖ ពួកវាអាចឱ្យអ្នកឈប់ឃើញផ្ទាំងផ្សាយពាណិជ្ជកម្ម Smart របស់យើង នៅពេលអ្នកចុចបិទ។ 
  • ការប្រតិបត្តិ (cookie ភាគីទីបី) – ប្រភេទ cookie នេះត្រូវបានប្រើដើម្បីវាស់វែង និងកត់ត្រាថាតើ អ្នកចូលមើលគេហទំព័ររបស់យើងញឹកញាប់ប៉ុណ្ណា ហើយនិងអ្វីដែលអ្នកធ្វើ និងមើល ដូចជាគម្រោង និងសេវាកម្មជាដើម។ ជាមួយនឹងព័ត៌មាននេះ យើងអាចយល់កាន់តែច្បាស់ពីអតិថិជន និង អ្នកប្រើប្រាស់របស់យើង។ នៅទីបំផុត ការណ៍នេះអនុញ្ញាតឱ្យយើងផ្តល់ជូនអ្នកនូវបទពិសោធ និង សេវាកម្មកាន់តែប្រសើរ។ យើងក៏ប្រើ cookie ភាគីទីបីផងដែរ ដើម្បីកែលម្អការប្រតិបត្តិនៃដំណើររបស់អ្នក និងបង្កើនបទពិសោធរបស់អ្នក។ cookie Google Analytics ផ្តល់ឱ្យយើងនូវព័ត៌មាន និងទិន្នន័យដែលទាក់ទងនឹងដំណើររបស់អ្នក រវាងទំព័រផ្សេងៗគ្នា និងការទាញយកទិន្នន័យផ្សេងៗ។ 
  • ការផ្សាយពាណិជ្ជកម្ម (cookie ភាគីទីបី) – cookie ទាំងនេះប្រមូលទិន្នន័យអំពីការចូលមើលរបស់អ្នកទៅកាន់គេហទំព័ររបស់យើង ដូចជាមាតិកាអ្វីដែលអ្នកបានមើល តំណភ្ជាប់ (link) អ្វីដែលអ្នកបានចុច ឧបករណ៍អ្វីដែលអ្នកបានប្រើ។ល។ ការណ៍នេះ ជួយយើងក្នុងការផ្តល់នូវខ្លឹមសារ និង 
    ការផ្សាយពាណិជ្ជកម្មដែលមានគោលដៅកាន់តែប្រសើរជាងមុន។


តើយើងប្រើ cookie សម្រាប់ការផ្សាយពាណិជ្ជកម្មដោយរបៀបណា? 
ក្រុមហ៊ុន Smart ប្រមូលតែព័ត៌មានមិនផ្ទាល់ខ្លួនជាមួយ cookie របស់យើង ដូចជា IP address របស់អ្នក។ យើងមិនដែលចែករំលែកព័ត៌មានដែលយើងប្រមូលបានពី cookie សម្រាប់គោលបំណងទីផ្សារ ជាមួយ 
អាជីវកម្មផ្សេងទៀតនោះទេ។ 
យើងតែងតែចង់ជួយអតិថិជនរបស់យើងដើម្បីស្វែងរកគម្រោង និងសេវាកម្មត្រឹមត្រូវសម្រាប់ពួកគេ ហើយជាមួយនឹង cookie នេះ ពួកយើងកាន់តែអាចធ្វើបាន។ ដោយប្រើព័ត៌មានដែលប្រមូលបានដោយ cookie របស់យើង ដូចជាសកម្មភាពរបស់អ្នក និងការរុករកគេហទំព័ររបស់យើង យើងអាចយល់កាន់តែច្បាស់អំពីចំណង់ចំណូលចិត្តរបស់អ្នក និងអ្វីដែលអ្នកចង់បាន ហើយរៀបចំការផ្សាយពាណិជ្ជកម្មនៃផលិតផល និងសេវាកម្មរបស់យើងឱ្យបានសមស្រប។

ចំណង់ចំណូលចិត្ត cookie 
អ្នកប្រើប្រាស់ភាគច្រើនអាចគ្រប់គ្រងចំណង់ចំណូលចិត្ត cookie របស់ពួកគេ ដោយគ្រប់គ្រងលើការកំណត់ 
កម្មវិធីរុករក។ សម្រាប់ព័ត៌មានបន្ថែមអំពីការគ្រប់គ្រងទាំងនេះ និងអនុវត្តចំណង់ចំណូលចិត្ត cookie របស់អ្នក សូមចូលទៅកាន់កម្មវិធីរុករកតាមអ៊ីនធឺណិត ឬសម្ភារៈជំនួយរបស់ឧបករណ៍របស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ សូមចំណាំថា ប្រសិនបើអ្នកលុប cookie ឬមិនទទួលយកពួកវា អ្នកប្រហែលជាមិនអាចប្រើមុខងារទាំងអស់ដែលយើងផ្តល់ជូនបានទេ អ្នកប្រហែលជាមិនអាចផ្ទុកនូវចំណូលចិត្តរបស់អ្នកបានទេ ហើយទំព័រមួយចំនួនរបស់យើង ប្រហែលជាមិនត្រូវបានបង្ហាញត្រឹមត្រូវនោះដែរ។

ការយល់ព្រម 
ដោយប្រើគេហទំព័ររបស់យើង អ្នកយល់ព្រមក្នុងការប្រើប្រាស់ cookie ទាំងនេះ ដូចដែលបានពិពណ៌នានៅក្នុងគោលការណ៍។ ប្រសិនបើអ្នកមិនចង់ទទួលយក cookies ឬប្រភេទជាក់លាក់នៃ cookies/web beacons អ្នកអាចដកការយល់ព្រមរបស់អ្នក ដោយបិទដំណើរការ cookies នៅក្នុងការកំណត់លើកម្មវិធីរុករករបស់អ្នកបាន។

ការផ្លាស់ប្តូរចំពោះការជូនដំណឹងអំពី cookie នេះ 
យើងអាចធ្វើបច្ចុប្បន្នភាពការជូនដំណឹងនេះជាប្រចាំ ដើម្បីអនុលោមតាមបទប្បញ្ញត្តិឯកជនភាព ពិពណ៌នាអំពីលក្ខណៈពិសេសនៃគេហទំព័រថ្មី ឬដើម្បីបន្ថែម និង/ឬលុប cookie ដែលយើងប្រើ៕