Smart Logo
របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ ​2014

របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ ​2014

ថ្ងៃទី 28 មករា 2014

ឆ្នាំ 2014 គឺជាខួបលើកទី 5 នៃប្រតិបត្តិការរបស់យើង។ រយៈពេលប្រាំឆ្នាំនោះ មានការរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងបណ្តាញគ្របដណ្តប់ ចំនួនអតិថិជន និងប្រតិបត្តិការហិរញ្ញវត្ថុរបស់យើង នៅពេលដែលយើងរីកចម្រើនពីការចាប់ផ្តើមតិចតួច ដើម្បីក្លាយជាប្រតិបត្តិករទូរស័ព្ទចល័តធំជាងគេទីពីរនៅក្នុងប្រទេស។ ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ យើងបង្កើតជាផ្នែកមួយដ៏សំខាន់នៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស។ ប្រាំឆ្នាំគឺច្រើនជាងគ្រប់គ្រាន់សម្រាប់ពួកយើងដើម្បីធ្វើការផ្លាស់ប្តូរនៅទូទាំងប្រទេស។

ខួបលើកទីប្រាំរបស់យើងគឺជាពេលវេលាដ៏សមស្របមួយសម្រាប់ពួកយើងដើម្បីក្រឡេកមើលទៅក្រោយ ហើយព្យាយាមវាយតម្លៃភាពខុសគ្នា និងផលប៉ះពាល់ដែលយើងបានធ្វើលើជីវិតរបស់ប្រទេសជាតិ។ នេះជាអ្វីដែលយើងបានព្យាយាមធ្វើនៅក្នុងរបាយការណ៍នេះ។ វាពិភាក្សាអំពីការរួមចំណែករបស់យើងចំពោះសង្គមកម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ តាមរយៈសកម្មភាពពាណិជ្ជកម្ម ផលិតផល និងសេវាកម្មដែលយើងផ្តល់ ព្រមទាំងការផ្លាស់ប្តូររបៀបរស់នៅតាមរយៈសេវាកម្មទាំងនេះ ក៏ដូចជាតាមរយៈគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមនៃសាជីវកម្មរបស់យើង។ របាយការណ៍នេះមើលពីរបៀបដែលយើងបង្កើតគុណតម្លៃសម្រាប់អតិថិជន បុគ្គលិក និងអ្នកពាក់ព័ន្ធផ្សេងទៀត និងរបៀបដែលយើងអាចបង្កើន និងទ្រទ្រង់ការបង្កើតគុណតម្លៃនេះក្នុងរយៈពេលវែង។  

ទោះបីនេះជារបាយការណ៍និរន្តរភាពឯករាជ្យដំបូងគេបង្អស់របស់ក្រុមហ៊ុនយើង ក៏ដោយ វាបានបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងមួយក្នុងការក្លាយជាសហគ្រាសដែលមានទំនួលខុសត្រូវជាមួយនឹងអភិបាលកិច្ចល្អ និងជាគំរូនៃការគ្រប់គ្រងនិងជាគំរូនៃការគ្រប់គ្រងចំណូល​​ ធនធានមនុស្ស និងភពផែនដីល្អ។ វាពិពណ៌នាអំពីរបៀបដែលយើងរក្សា និងដុសខាត់ជំហរ និងកេរ្តិ៍ឈ្មោះក្រុមហ៊ុនរបស់យើង របៀបដែលយើងបន្តបំពេញតម្រូវការ ឬផ្ដល់សេវាកម្មលើសពីការរំពឹងទុករបស់អតិថិជន និងបុគ្គលិករបស់យើង របៀបដែលយើងលើកកម្ពស់ការរួមបញ្ចូលភាគីពាក់ព័ន្ធ ធ្វើឱ្យទំនាក់ទំនងវិនិយោគិនកាន់តែប្រសើរឡើង ព្រមទាំងលើកកម្ពស់និរន្តរភាពសង្គម និងបរិស្ថាននៅក្នុង និងតាមរយៈប្រតិបត្តិការរបស់យើង។  

ទាញយករបាយការណ៍និរន្តរភាពរបស់យើង។ ​