Smart Logo
របាយការណ៍និរន្តរភាព​ ប្រចាំឆ្នាំ 2015 – 2016​

របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ 2015 – 2016​

ថ្ងៃទី 14 កុម្ភៈ 2016

និរន្តរភាព នៅក្នុងបរិបទនៃអាជីវកម្ម និងអង្គភាព សំដៅទៅលើវិធីគ្រប់គ្រងផលប៉ះពាល់របស់ពួកគេទៅលើខ្សែបាតបីនៃសេដ្ឋកិច្ច បរិស្ថាន និងសង្គមដែលនាំទៅដល់លទ្ធភាពជោគជ័យយូរអង្វែងរបស់អង្គភាព សេដ្ឋកិច្ចដែលវាដំណើរការ និង សង្គមដែលវាបម្រើ។ នៅក្រុមហ៊ុន​ Smart និរន្តរភាពគឺជាសមាសធាតុសំខាន់នៃទស្សនវិជ្ជាអាជីវកម្មរបស់យើង ដែលកើតចេញពីសសរស្តម្ភសំខាន់ៗចំនួនបួន៖

  • លើសពីប្រាក់ចំណេញរយៈពេលខ្លី៖ បង្កើតគុណតម្លៃរយៈពេលវែង តាមរយៈការវិនិយោគ ព្រមទាំងការបង្កើតនូវផលិតផល និងសេវាកម្មបែបបរិយាប័ន្ន។
  • ការកសាងធនធានមនុស្ស៖ បណ្តុះបណ្តាលធនធានមនុស្សដែលមានទេពកោសល្យលំដាប់ពិភពលោក ដោយផ្អែកលើគុណតម្លៃស្នូលនានា ហើយផ្ដល់នូវមជ្ឈដ្ឋានធ្វើការមានភាពអំណោយផល ដែលជំរុញឲ្យមានភាពច្នៃប្រឌិត និងនវានុវត្តន៍ ។
  • ដំណើរការល្អឥតខ្ចោះ៖ រៀបចំឲ្យមានការកែលម្អ និងការធ្វើអភិបាលកិច្ចលើដំណើរការអាជីវកម្ម ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព ក៏ដូចជាប្រសិទ្ធផលនៃដំណើរការអាជីវកម្មកាន់តែខ្ពស់ជាងមុន។
  • ពិភពលោក&សង្គម៖ អនុវត្តនូវកម្មវិធីនានា ក្នុងបំណងកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន និងបានចូលរួមចំណែកផ្នែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ទៅដល់សង្គមជាតិកម្ពុជា។

របាយការណ៍និរន្តរភាពឆ្នាំ 2015-2016 គឺជាការបញ្ជាក់ឡើងវិញនូវការប្តេជ្ញារយៈពេលវែងរបស់ក្រុមហ៊ុន ឆ្ពោះទៅរកនិរន្តរភាព ដោយនៅតែរក្សាប្រតិបត្តិការល្អ​ និងសម្រេចនូវគោលដៅរបស់យើង។

ដើម្បីស្វែងយល់បន្ថែម សូមទាញយករបាយការណ៍ពេញលេញ នៅទីនេះ