Smart Logo
របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ 2017

របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ 2017

ថ្ងៃទី 15 កុម្ភៈ 2017

ក្រៅពីអាជីវកម្មស្នូលរបស់ស្មាត ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅក្នុងប្រទេសកម្ពុជា និរន្តរភាពគឺជាផ្នែកដ៏សំខាន់មួយ នៃទស្សនវិជ្ជាអាជីវកម្មរបស់យើង។ ក្របខណ្ឌការងារនិរន្តរភាពរបស់ក្រុមហ៊ុន គឺដើរស្របទៅនឹងក្របខណ្ឌរបស់ក្រុមហ៊ុន ដែលជាម្ចាស់ភាគហ៊ុនរបស់យើង ដោយគ្របដណ្ដប់លើចំនុចផ្សេងៗ ក្រោមសសរស្ដម្ភទាំង៤ ដូចខាងក្រោម៖

  • លើសពីប្រាក់ចំណេញរយៈពេលខ្លី៖ បង្កើតគុណតម្លៃរយៈពេលវែង តាមរយៈការវិនិយោគ ព្រមទាំងការបង្កើតនូវផលិតផល និងសេវាកម្មបែបបរិយាប័ន្ន។
  • ការកសាងធនធានមនុស្ស៖ បណ្តុះបណ្តាលធនធានមនុស្សដែលមានទេពកោសល្យលំដាប់ពិភពលោក ដោយផ្អែកលើគុណតម្លៃស្នូលនានា ហើយផ្ដល់នូវមជ្ឈដ្ឋានធ្វើការមានភាពអំណោយផល ដែលជំរុញឲ្យមានភាពច្នៃប្រឌិត និងនវានុវត្តន៍ ។
  • ដំណើរការល្អឥតខ្ចោះ៖ រៀបចំឲ្យមានការកែលម្អ និងការធ្វើអភិបាលកិច្ចលើដំណើរការអាជីវកម្ម ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព ក៏ដូចជាប្រសិទ្ធផលនៃដំណើរការអាជីវកម្មកាន់តែខ្ពស់ជាងមុន។
  • ពិភពលោក&សង្គម៖ អនុវត្តនូវកម្មវិធីនានា ក្នុងបំណងកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន និងបានចូលរួមចំណែកផ្នែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ទៅដល់សង្គមជាតិកម្ពុជា។

តាមរយៈការសម្របការអនុវត្តរបស់យើង ទៅនឹងសសរស្ដម្ភគ្រឹះទាំងបួន យើងអាចធានាថាអ្វីគ្រប់យ៉ាងដែលយើងធ្វើគឺមានតុល្យភាព ដោយបំពេញតាមតម្រូវការរបស់អ្នកពាក់ព័ន្ធទាំងអស់ ដែលគាំទ្រយើងតាមរបៀបជាច្រើន។ ផ្ទុយពីរបាយការណ៍និរន្តរភាពពីមុន ការបោះពុម្ពឆ្នាំនេះរួមបញ្ចូលទាំងក្រាបទិន្នន័យ ដែលរៀបរាប់ពីចំណុចសំខាន់នៃគោលដៅរួមរបស់យើង ក្នុងការផ្សារភ្ជាប់ប្រទេសកម្ពុជា ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ក្នុងការឆ្ពោះទៅរកនិរន្តរភាព​ ដោយនៅតែរក្សាប្រតិបត្តិការល្អ​ និងសម្រេចនូវគោលដៅរបស់យើង។

ដើម្បីស្វែងយល់បន្ថែម សូមទាញយករបាយការណ៍។​