Smart Logo
របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ 2018

របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ 2018

ថ្ងៃទី 30 មករា 2018

និរន្ដរភាពគឺជាគន្លឹះដ៏សំខាន់សម្រាប់ទស្សនវិជ្ជាអាជីវកម្មរបស់ក្រុមហ៊ុន Smart។ ដោយទទួលស្គាល់ពីទំនួលខុសត្រូវដ៏ធំរបស់ពួកយើង ក្រុមហ៊ុនត្រូវតែធានាថាអាជីវកម្មរបស់យើង រីកលូតលាស់ជាមួយនិងភាគីពាក់ព័ន្ធនិងសហគមន៍។​

ខណៈពេលដែលយើងបន្ដផ្ដល់តម្លាភាពក្នុងការបង្ហាញពីការខិតខំប្រឹងប្រែងរបស់យើង ពួកយើងបានជម្រុញការអនុវត្តរបស់យើង និងពង្រឹងរបៀបវារៈនៃការកសាងប្រទេសរបស់យើង ដោយផ្អែកលើក្របខ័ណ្ឌនិរន្ដរភាពរបស់យើង ដែលស្របតាមគោលការណ៍របស់ម្ចាស់ភាគហ៊ុន Axiata Group ដែលរួមបញ្ចូលសសរស្ដម្ភសំខាន់ៗចំនួនបួន៖​

  • លើសពីប្រាក់ចំណេញរយៈពេលខ្លី៖ បង្កើតគុណតម្លៃរយៈពេលវែង តាមរយៈការវិនិយោគ ព្រមទាំងការបង្កើតនូវផលិតផល និងសេវាកម្មបែបបរិយាប័ន្ន​
  • ការកសាងធនធានមនុស្ស៖ បណ្តុះបណ្តាលធនធានមនុស្សដែលមានទេពកោសល្យ ដោយផ្អែកលើគុណតម្លៃស្នូលនានា ហើយផ្ដល់នូវមជ្ឈដ្ឋានធ្វើការមានភាពអំណោយផល ដែលជំរុញឲ្យមានភាពច្នៃប្រឌិត និងនវានុវត្តន៍​
  • ដំណើរការល្អឥតខ្ចោះ៖ បន្ដកែលម្អដំណើរការយ៉ាងខ្ជាប់ខ្ជួន ដើម្បីធានាឲ្យបាននូវដំណើរការអាជីវកម្មកាន់តែល្អះឥតខ្ចោះនិងប្រសិទ្ធភាព​
  • ពិភពលោកនិងសង្គម៖ អនុវត្តនូវកម្មវិធីនានា ក្នុងបំណងកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន និងបានចូលរួមចំណែកផ្នែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ទៅដល់សង្គមជាតិកម្ពុជា​

របាយការណ៍ប្រចាំឆ្នាំ2018 បង្ហាញពី សុបិន ជឿជាក់ និង សមិទ្ធផល ដែលមានឈ្មោះថា “ការបង្កើតសមិទ្ធផលប្រកបដោយនិរន្តរភាពសម្រាប់អនាគត” គឺជាសេចក្ដីបញ្ជាក់សារជាថ្មីសម្រាប់ការប្ដេជ្ញាចិត្តយូរអង្វែង ទៅលើនិរន្ដរភាព និង ការប្រារព្ធខួប10 ឆ្នាំក្នុងការបង្កើតសមិទ្ធផលប្រកបដោយភាពវិជ្ជមានក្នុងប្រទេសកម្ពុជា។​
ដើម្បីស្វែងយល់បន្ថែម សូមទាញយករបាយការណ៍។​
ស្វែងយល់បន្ថែម Sustainability Highlight 2018ទាញយករបាយការណ៍​ ។