បច្ចុប្បន្ននេះ ស៊ីមកាត និងលេខទូរសព្ទ ជាមធ្យោបាយសម្គាល់អត្ដសញ្ញាណសម្រាប់រាល់ការប្រាស្រ័យទាក់ទងរបស់អ្នក តាំងពីទំនាក់ទំនងតាមរយៈបណ្ដាញសង្គម រហូតដល់សកម្មភាពសំខាន់ៗជាច្រើនទៀត ដូចជាការចុះឈ្មោះបង្កើតគណនីធនាគារ និងការទូរទាត់ប្រាក់ជាដើម។
ការពារលេខទូរសព្ទ និងប្រើប្រាស់ដោយសុវត្ថិភាព
ចុះឈ្មោះយ៉ាងត្រឹមត្រូវ និងពេញលេញជាមួយនឹងអត្តសញ្ញាណប័ណ្ណ
អតិថិជនម្នាក់អាចបើកស៊ីមកាតបានរហូតដល់ 5
សូមកុំឲ្យអ្នកដទៃប្រើស៊ីមរបស់អ្នក
ឆែកមើល និងកែប្រែព័ត៌មានអត្តសញ្ញាណស៊ីម
- សូមពិនិត្យ និងធានាថាលេខទូរសព្ទរបស់អ្នកមានការចុះឈ្មោះត្រឹមត្រូវ និងពេញលេញ ជាមួយអត្តសញ្ញាណប័ណ្ណរបស់អ្នកដោយ ចុច *1202# តេទៅលេខ 1204 ឬចុច តំណនេះ។
- ក្នុងករណីដែលអ្នកឃើញថា ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកមិនត្រឹមត្រូវ ឬមិនដូចគ្នាទៅតាមអត្តសញ្ញាណប័ណ្ណ សូមចាត់វិធានការភ្លាមៗ ដោយអញ្ជើញមកកាន់ Smart Shop ដែលនៅជិតអ្នកបំផុត ឬចូលទៅកាន់ ស្មាតណាស់ ដើម្បីធ្វើបច្ចុប្បន្នភាពលើព័ត៌មានរបស់អ្នកតាមរយៈ តំណនេះ។
អ្នកអាចបើកស៊ីមកាតរហូតដល់ 5 ជាមួយអត្តសញ្ញាណប័ណ្ណមួយ
- ប្រសិនបើអ្នកមានស៊ីមកាតលើសពី 5 អ្នកចាំបាច់ត្រូវចុះឈ្មោះស៊ីមទាំង 5 ក្រោមអត្តសញ្ញាណប័ណ្ណរបស់អ្នក ហើយធានាថា ស៊ីមកាតដែលនៅសល់នោះ ចាំបាច់ត្រូវចុះឈ្មោះក្រោមអត្តសញ្ញាណប័ណ្ណរបស់ជនដែលកំពុងប្រើប្រាស់ពិតប្រាកដ។
- អ្នកត្រូវដឹងថាក្នុងនាមជាម្ចាស់ស៊ីមកាតដែលមានការចុះឈ្មោះត្រឹមត្រូវ អ្នកចាំបាច់ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះសកម្មភាព ឬប្រតិបត្តិការទាំងអស់ដែលបានធ្វើឡើងតាមរយៈស៊ីមកាតនោះ។
មិនគួរឲ្យស៊ីមរបស់អ្នកទៅអ្នកដទៃប្រើ
- អ្នកមិនត្រូវចែករំលែកទិន្នន័យលើអត្តសញ្ញាណប័ណ្ណ ឬប្រគល់ស៊ីមកាតដែលចុះឈ្មោះជាមួយអត្តសញ្ញាណប័ណ្ណរបស់អ្នក ទៅឱ្យជនដទៃណាម្នាក់ឡើយ។ សកម្មភាពទាំងនេះអាចនាំឱ្យមានការបាត់បង់គណនីបណ្ដាញសង្គម និងគណនីសំខាន់ៗផ្សេងទៀតដែលភ្ជាប់ទៅលេខទូរសព្ទរបស់អ្នក។
សុវត្ថិភាពរបស់អតិថិជន ជាអាទិភាពរបស់ក្រុមហ៊ុន Smart ជានិច្ច។ គោលការណ៍ណែនាំខាងលើនេះ ត្រូវបានធ្វើឡើងដោយអនុលោមតាមសេចក្តីជូនដំណឹងលេខ ៣០៧១ ន.ទ.ក. នៃនិយ័តការទូរគមនាគមន៍កម្ពុជា ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជនកម្ពុជា ក៏ដូចជាអតិថិជនក្រុមហ៊ុន Smart តាមរយៈការចូលរួមទប់ស្កាត់រាល់សកម្មភាពខិលខូច ចេតនាមិនល្អ និងការបោកប្រាស់ដែលពាក់ព័ន្ធនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន។