Smart Logo
របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ 2022

របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ 2022

ថ្ងៃទី 19 កុម្ភៈ 2022

នៅក្រុមហ៊ុន Smart Axiata យើងមិនត្រឹមតែជាប្រតិបត្តិករទូរគមនាគមន៍ និងក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេប៉ុណ្ណោះទេ យើងប្តេជ្ញាបង្កើតការផ្លាស់ប្តូរដ៏ល្អមួយយ៉ាងពិតប្រាកដ។ យើងបានពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីបង្កើតផលវិជ្ជមានយូរអង្វែងសម្រាប់សហគមន៍ បរិស្ថាន និងប្រជាជនកម្ពុជា ។ ការប្តេជ្ញាចិត្តរបស់យើងគឺ លើសពីប្រាក់ចំណេញរយៈពេលខ្លី ដោយគោលបំណងរបស់យើងផ្តោតលើការកសាងកេរ្តិ៍ដំណែលយូរអង្វែង។ តម្លៃស្នូលរបស់យើងគឺ សុចរិតភាពដែលមិនអាចកាត់ថ្លៃបាន ប្រតិបត្តិការដ៏ល្អលើសពីការរំពឹងទុក ភាពក្លាហាន ការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ ដើម្បីធ្វើឱ្យបច្ចេកវិទ្យាមានលក្ខណៈងាយស្រួលសម្រាប់មនុស្សគ្រប់គ្នា។ គុណតម្លៃទាំងនេះជាមគ្គុទេសនៃបេសកកម្មរបស់យើង ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រទេសកម្ពុជាមានទំនាក់ទំនងល្អ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

ដោយឈរលើសសរសម្ភនិរន្តភាព​របស់យើង កិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពរបស់យើងជំរុញយើងឆ្ពោះទៅរក “ជំរុញអនាគតប្រកបដោយនិរន្តរភាព​” សម្រាប់ព្រះរាជាណាចក្រ។ វិធីសាស្រ្តរបស់យើងចំពោះនិរន្តរភាពគឺស្របតាម Axiata Group និងផ្អែកលើសសរស្តម្ភនិរន្តរភាពចំនួនបួន៖

  • លើសពីប្រាក់ចំណេញរយៈពេលខ្លី៖ យើងធ្វើការដើម្បីផ្តល់អត្ថប្រយោជន៍ដល់សហគមន៍តាមរយៈអាជីវកម្មរបស់យើង ការវិនិយោគនៅក្នុងសេដ្ឋកិច្ចក្នុងតំបន់ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាបន្នផ្នែកឌីជីថល។
  • ការបណ្តុះបណ្តាលធនធានមនុស្ស៖ យើងផ្តល់តម្លៃដល់ប្រជាជនរបស់យើង ដោយធានាថាកន្លែងធ្វើការពោរពេញទៅដោយសុវត្ថិភាព លើកកម្ពស់ចម្រុះភាព និងការវិនិយោគលើការសិក្សា និងលូតលាស់របស់​ក្រុមការងាររបស់យើង​ ដើម្បីរក្សាបាននូវកម្លាំងពលកម្មដែលមានកម្លាំងចិត្ត និងមានការប្តេជ្ញាចិត្តខ្ពស់។
  • ដំណើរការល្អឥតខ្ចោះ៖ យើងបង្កើតការជឿទុកចិត្តពីសំណាក់អ្នកពាក់ព័ន្ធ ផ្តល់អាទិភាពដល់ភាពសុចរិតនៅក្នុងឧត្តមភាពឌីជីថលរបស់យើង និងពិចារណាលើផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសង្គម (EES) ក្នុងប្រតិបត្តិការរបស់យើង។
  • ពិភពលោក​ និងសង្គម៖ យើងកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់យើង និងគាំទ្រសហគមន៍សម្រាប់អនាគតប្រកបដោយនិរន្តរភាព។

ក្រុមហ៊ុន Smart បាន និងកំពុងធ្វើឱ្យមានភាពរីកចម្រើន និងសម្រួលដល់ជីវភាព​រស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងកម្មវិធីជាច្រើន។ យើងផ្តោតលើការធានាឱ្យបានថា អ្នកគ្រប់គ្នានៅក្នុងប្រទេសមានលទ្ធភាពប្រើប្រាស់សេវាកម្មទំនាក់ទំនង សូម្បីតែនៅក្នុងតំបន់ដាច់ស្រយាលបំផុតក៏ដោយ។ តាមរយៈភាពជាដៃគូ និងការសហការផ្សេងៗ ទាំងក្នុងវិស័យឯកជន និងស្ថាប័នរដ្ឋ យើងបានធ្វើការយកចិត្តទុកដាក់ ដើម្បីគាំទ្រកម្មវិធីសង្គមដែលឆ្លើយតបនឹងតម្រូវការរបស់សហគមន៍ ដោយភ្ជាប់ទំនាក់ទំនងរវាងផ្នែកឌីជីថល និងការលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល។ យើងលើកកម្ពស់ចំណេះដឹង និងកម្មវិធីដែលទាក់ទងនឹងបច្ចេកវិទ្យា ស្របគ្នានឹងការជំរុញឱ្យប្រព័ន្ធអេកូឡូស៊ីផ្នែកបច្ចេកវិទ្យាកាន់តែប្រសើរឡើង ដែលជាសមាសធាតុសំខាន់សម្រាប់ការធ្វើដំណើររបស់ប្រទេសឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយ​បរិយាបន្ន។​

គោលដៅរបស់យើងគឺកសាងនូវមូលដ្ឋានគ្រឹះ និងគាំទ្រដល់មហិច្ឆតារបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ 2050 ដោយធានាឱ្យបានថាមិនទុកនរណាម្នាក់ចោលឡើយ។ ដោយក្នុងការរួមចំណែកនៃការអភិវឌ្ឍនេះ នៅក្នុងឆ្នាំ 2022 ក្រុមហ៊ុន Smart បានបណ្តាក់ទុនជាង 650,000 ដុល្លារអាមេរិកលើគំនិតផ្តួចផ្តើម និងសកម្មភាពសហគមន៍ដែលផ្តោតលើភាពជឿនលឿនផ្នែកឌីជីថល បច្ចេកវិទ្យា ការអប់រំ សហគ្រិនភាព និងការការពារបរិស្ថាន។
ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់ គេហទំព័រអំពីរបាយការណ៍និរន្តភាពឆ្នាំ 2022
លោកអ្នកក៏អាចទាញយករបាយការណ៍ជាភាសាអង់គ្លេសដោយឥតគិតថ្លៃផងដែរ។