Smart Logo
របាយការណ៍និរន្តរភាព

របាយការណ៍និរន្តរភាព

របាយការណ៍និរន្តរភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែងផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច ដែលជំរុញឱ្យមានការផ្លាស់ប្ដូរវិជ្ជមាននាពេលអនាគតប្រកបដោយនិរន្តរភាព!

និរន្តរភាពគឺជាបេះដូងនៃអាជីវកម្មរបស់យើង។ និរន្ថរភាពត្រូវបានដាក់បញ្ចូលទៅក្នុងរាល់ប្រតិបត្តិការរបស់យើង ដោយអនុលោមតាមសសរស្តម្ភសំខាន់ៗចំនួនបួន៖ ការជំរុញសង្គមឌីជីថល សេដ្ឋកិច្ចបៃតង ប្រជាជន និងសហគមន៍ និង អភិបាលកិច្ច និងហានិភ័យ។ ការប្តេជ្ញាចិត្តនេះធានានូវឥទ្ធិពលវិជ្ជមានយូរអង្វែង និងនិរន្តរភាពនៅក្នុងសហគមន៍ដែលយើងដំណើរការ

របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ 2022
របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ 2022

នៅក្រុមហ៊ុន Smart Axiata យើងមិនត្រឹមតែជាប្រតិបត្តិករទូរគមនាគមន៍ និងក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេប៉ុណ្ណោះទេ យើងប្តេជ្ញាបង្កើតការផ្លាស់ប្តូរដ៏ល្អមួយយ៉ាងពិតប្រាកដ។ យើងបានពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីបង្កើតផលវិជ្ជមានយូរអង្វែងសម្រាប់សហគមន៍ បរិស្ថាន និងប្រជាជនកម្ពុជា ។

របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ​ 2021​
របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ​ 2021​

និរន្តរភាព ជាតម្លៃស្នូលនៃទស្សនៈអាជីវកម្មរបស់ក្រុមហ៊ុន Smart Axiata ។ ពីការចាប់ផ្តើមយ៉ាងសាមញ្ញ យើងបានវិវត្តខ្លួនទៅជាក្រុមហ៊ុនមួយដែលឈានមុខគេនៅកម្ពុជា ក្នុងវិស័យទូរគមនាគមន៍ និងគមនាគមន៍ឌីជីថល។ ពួកយើងពិតជាមានមោទនភាព ដែលអាចចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គមក្នុងប្រទេសកម្ពុជា ក៏ដូចជាលទ្ធភាពក្នុងការធ្វើការផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងកម្រិត ថ្នាក់ជាតិផងដែរ។

របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ 2020
របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ 2020

និរន្ដរភាពគឺជាគន្លឹះដ៏សំខាន់សម្រាប់ទស្សនវិជ្ជាអាជីវកម្មរបស់ក្រុមហ៊ុន Smart។ ដោយទទួលស្គាល់ពីទំនួលខុសត្រូវដ៏ធំរបស់ពួកយើង ក្រុមហ៊ុនត្រូវតែធានាថាអាជីវកម្មរបស់យើង រីកលូតលាស់ជាមួយនិងភាគីពាក់ព័ន្ធនិងសហគមន៍។​

របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ 2019​
របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ 2019​

ជំនួសដោយការបង្ហាញពីសមិទ្ធផលរបស់ក្រុមហ៊ុន ស្មាត អស្យាតា ដែលផ្អែកលើក្របខណ្ឌនិរន្ដរភាពរបស់យើងដូចឆ្នាំមុន របាយការណ៍និរន្ដរភាពឆ្នាំ២០១៩ ដែលមានឈ្មោះថា ​“ជីវិតកាន់តែប្រសើរ បង្កើនចីរភាពសហគមន៍” ឆ្នុះបញ្ជាំងពីការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ជកិច្ចសង្គមរបស់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជានាឆ្នាំ២០១៩។

របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ 2018
របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ 2018

និរន្ដរភាពគឺជាគន្លឹះដ៏សំខាន់សម្រាប់ទស្សនវិជ្ជាអាជីវកម្មរបស់ក្រុមហ៊ុន Smart។ ដោយទទួលស្គាល់ពីទំនួលខុសត្រូវដ៏ធំរបស់ពួកយើង ក្រុមហ៊ុនត្រូវតែធានាថាអាជីវកម្មរបស់យើង រីកលូតលាស់ជាមួយនិងភាគីពាក់ព័ន្ធនិងសហគមន៍។​

របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ 2017
របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ 2017

ក្រៅពីអាជីវកម្មស្នូលរបស់ស្មាត ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅក្នុងប្រទេសកម្ពុជា និរន្តរភាពគឺជាផ្នែកដ៏សំខាន់មួយ នៃទស្សនវិជ្ជាអាជីវកម្មរបស់យើង។

របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ 2015 – 2016​
របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ 2015 – 2016​

និរន្តរភាព នៅក្នុងបរិបទនៃអាជីវកម្ម និងអង្គការ ជាធម្មតាសំដៅទៅលើវិធីដែលពួកគេគ្រប់គ្រងផលប៉ះពាល់របស់ពួកគេទៅលើខ្សែបាតបីនៃសេដ្ឋកិច្ច បរិស្ថាន និងសង្គមដែលនាំទៅដល់លទ្ធភាពជោគជ័យយូរអង្វែងរបស់អង្គការ សេដ្ឋកិច្ចដែលវាដំណើរការ និង សង្គមដែលវាបម្រើ។

របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ ​2014
របាយការណ៍និរន្តរភាព ប្រចាំឆ្នាំ ​2014

ឆ្នាំ 2014 គឺជាខួបលើកទី 5 នៃប្រតិបត្តិការរបស់យើង។ រយៈពេលប្រាំឆ្នាំនោះ មានការរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងបណ្តាញគ្របដណ្តប់ ចំនួនអតិថិជន និងប្រតិបត្តិការហិរញ្ញវត្ថុរបស់យើង នៅពេលដែលយើងរីកចម្រើនពីការចាប់ផ្តើមតិចតួច ដើម្បីក្លាយជាប្រតិបត្តិករទូរស័ព្ទចល័តធំជាងគេទីពីរនៅក្នុងប្រទេស។